Connect with us

ជីវិតកម្សាន្ដ

Pancake រំលេចខ្លួនក្នុងឈុតប្រពៃណី ទទួលការសរសើរព្រាតពីមហាជន

បានផុស

នៅ

តាំងពីដើមទីមក មិនមានសំលៀកបំពាក់មួយណាដែលតារាសម្ដែងនិងម៉ូដែល Pancake Khemanit ស្លៀកហើយមិន​លេចធ្លោនោះទេ ខណៈឈុតប្រពៃណីនាងលើកមកស្លៀក កំពុងទទួលការសរសើរព្រាតពីមហាជនគ្រប់ទិសទី​​​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​​​​​​តាម​រយៈបណ្ដាញ​សង្គម IG របស់តារាស្រីរួបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីឈុតប្រពៃណីមួយប្រភេទលម្អដោយក្រណាត់ថៃពណ៌ខៀវ។​ ចំណែកការរចនាក៏គួបផ្សំជាមួយភាពស៊ីវវល័យនិងបុរាណលាយឡំគ្នា ពិតជាស្រស់ស្អាតខ្លាំងសមនឹងរាងរៅរបស់នាងយ៉ាងខ្លាំង។ ជាងនេះទៅទៀតហ្វេនរបស់នាងក៏ចូលទៅបញ្ចេញមតិថាគួរឲ្យស្រលាញ់ខ្លាំងនិងអរគុណដល់ Pancake រាល់ការស្លៀកពាក់ឈុតបែបនេះបង្ហោះសាធារណៈ។

ជាមួយគ្នានេះដែរ តារាស្រី Pancake Khemanit ក៏បាន​កាន់​ដៃ​អ្នក​ម្ដាយ​ថតរូប​ជាមួយ​ឈុត​ប្រពៃណី​ដូចគ្នា​ ដោយ​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ ​នៅ​ពេល​បាន​ស្លៀក​សំលៀកបំពាក់​ប្រពៃណី។ ហើយនេះ​ក៏មិនមែន​ជា​លើក​ទី​មួយទេ ​សម្រាប់​តារារូបនេះ​​ ដែលទស្សនិកជន​តែងឃើញនាងបង្ហាញ​ពី​ក្រណាត់​និង​វប្បធម៌​របស់​ខ្លួន​ជូន​ដល់​ពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈុតឡើងយន្តហោះរបស់ Bella ទាក់ទាញភ្នែកមហាជនដោយសារសម្រស់ធម្មជាតិ

ចុចអាន៖Aum បញ្ចេញឈុតផ្អែមល្ហែមជាមួយតារាប្រុស Kem Hussawee

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម