ជីវិតកម្សាន្ដ
លោក លៀក លីដា ថា លោកដាក់តួនាទី ៣ សំខាន់ ក្នុងវិស័យភាពយន្ត
បច្ចុប្បន្នគេសង្កេតឃើញមានផលិតករភាពយន្តមួយចំនួនបានប្រកាសពីការក្ស័យធនរហូតបិទទ្វារផលិតកម្ម និងខ្លះបានដកឃ្លាពីការផលិតរឿង ដោយយកពេលទៅរកជំនួញផ្សេងៗគ្នា ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។

ចំពោះការប្រកាសក្ស័យធន ឬឈានដល់ការបិទទ្វារផលិតកម្មនេះ មានការលើកឡើងថា ដោយសារកត្តាខ្វះការគាំទ្រពីសំណាក់មជ្ឈដ្ឋានពលរដ្ឋខ្មែរ ខណៈភាពយន្តខ្លះត្រូវចំណាយទុនរហូតខ្ទង់រាប់សែនដុល្លារក្នុងការផលិត ប៉ុន្តែនៅពេលចាក់បញ្ចាំងតាមរោងកុន គឺទទួលបានផលចំណេញមិនស្មើដើមវិញទេ។ នេះជាហេតុដែលធ្វើឲ្យផលិតករខ្លះប្រកាសបិទទ្វារតែម្ដង។

ដោយឡែកសម្រាប់លោក លៀក លីដា ដែលជាថៅកែផលិតកម្ម LD និងជាផលិតករមួយរូបផងនោះ បានបង្ហាញជំហរគាំទ្ររាល់ការផលិតភាពយន្តក្នុងស្រុក (រឿងខ្មែរ) ដោយគ្មានការស្ទាក់ស្ទើរឡើយ។ លោក លៀក លីដា បានបញ្ជាក់ថា “ខ្ញុំមិនដែលស្ទាក់ស្ទើរក្នុងការគាំទ្រភាពយន្តខ្មែរដែលមានគុណភាពនោះទេ ចូលរួមគាំទ្រភាពយន្តជាតិយើង។

ដើម្បីទទួលបានគុណភាព ត្រូវបានលោក លៀក លីដា បង្ហាញតួនាទី ៣ សំខាន់ ក្នុងវិស័យភាពយន្តដែលលោកត្រូវមាន។ លោក លៀក លីដា បាននិយាយថា “ក្នុងវិស័យភាពយន្តជាតិ ខ្ញុំដាក់តួនាទីឲ្យខ្លួនឯងសំខាន់ ៣ រួមមាន ៖ ១-ប្រធានសមាគមផលិតករភាពយន្តកម្ពុជា, ២-អ្នកដឹកនាំរឿងដែលមានគុណភាព, ៣-អ្នកតាមលាងពាក្យដែលអ្នកមើលកុនខ្មែរហើយថាកុនខ្មែរអន់មើលមិនកើត។
ជាមួយគ្នានេះ ផលិតករលោក លៀក លីដា បានលើកឡើងបន្ថែមថា ដូច្នេះសូមកុំវាយជារួមអី សូមបងប្អូនវាយតម្លៃតែចំពោះទៅបានហើយ។
យ៉ាងណាមិញកន្លងមកក៏មានការលើកឡើងថា វិស័យភាពយន្តកម្ពុជា បានងើបឡើងវិញបន្តិច ក្រោយពីរាំងស្ទះដំណើរការទីផ្សារ និងផលិត ដោយសារវិបត្តិជំងឺកូវីដ-១៩ អូសបន្លាយជិត ៣ ឆ្នាំ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


