ជីវិតកម្សាន្ដ
ផលិតករភាពយន្ត លៀក លីដា ពន្យល់ប៉ុន្មានចំណុចពាក់ព័ន្ធវិស័យភាពយន្តជាតិដើម្បីរីកចម្រើន
ប្រធានសមាគមផលិតករភាពយន្តខ្មែរ និងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា បានចេញមកពន្យល់នូវចំណុចសំខាន់ៗចំនួន២ ពាក់ព័ន្ធនឹងវិស័យភាពយន្តជាតិ ដើម្បីឈានទៅដល់ការរីកចំរើនដូចកុន បណ្តាប្រទេសជិតខាង។

ជាការពិតផលិតករភាពយន្តរបស់ខ្មែរល្បីឈ្មោះលោក លៀក លីដា កន្លងមក បានបញ្ចេញទស្សន: ក៏ដូចជាខ្លឹមសារដាស់តឿនដល់បណ្តាផលិតករខ្មែរថា បើសិនជាពួកគេចាប់ទុកវិស័យភាពយន្តជាកន្លែងរកប្រាក់ចំណេញ គឺវិស័យនេះនឹងត្រូវបានគេមើលងាយ។ ម្យ៉ាងទៀត សង្កេតឃើញថា បច្ចុប្បន្នហាក់មិនសូវមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធលើផ្នែវិស័យមួយនេះបានល្អនៅឡើយទេ។
លោក លើក លីដា បានបញ្ជាក់ថា បើចង់ឱ្យវិស័យភាពយន្តជាតិរីកចំរើនគឺទី១ អ្នកមើលកុនត្រូវចេះឬរៀនមើលកុនដែលមានគុណភាពពិតប្រាកដ។ ទី២ អ្នកផលិតក្រៅពីផលិតយកលុយគួតែចំណាយខ្លះទៅវិញ ដើម្បីផលិតរឿនប្រភេទថ្មីសម្រាប់អ្នកមើលក្រៅពីរឿងប្រភេទដ៏ដែលៗនោះ។

លោក លីដា សង្កត់ធ្ងន់ថា ការរៀនមើលកុន ត្រូវមើលទៅលើសាច់រឿងនិងស្នាដៃអ្នកនិពន្ធ, មើលទៅលើស្នាដៃរបស់អ្នកដឹកនាំ, មើលទៅលើ star power, មើលទៅលើបច្ចេកទេសថត និងសំឡេង, មើលទៅលើឈ្មោះរបស់studio ឬ ក្រុមហ៊ុន ក៏ដូចជាកុំជឿលើការធ្វើ Marketing ។
ចំណែកចំពោះការផលិតវិញ គឺត្រូវផ្តោតលើការស្វែងរក Creative ថ្មីរបស់សាច់, រឿងដាក់ទុនផលិតឱ្យត្រូវស្តង់ដា និង កុំធ្វើ Marketing បោកប្រាស់ជាដើម។

គួររម្លឹកដែរថាលោក លៀក លីដា កន្លងមកធ្លាប់បានបង្ហាញនូវក្តីព្រួយបារម្ភដោយលោកយល់ឃើញថាភា ពយន្តខ្មែរនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥នេះ បើធៀបទៅឆ្នាំ២០២៣និង២០២៤។ក្នុងនោះលោកក៏ បានអំពាវនាវឲ្យមានការចូលរួមគិតគូរពីសំណាក់អ្នកដែលពាក់ព័ន្ធផងដែរ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥២ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


