Connect with us

ជីវិតកម្សាន្ដ

ថៅកែ LD អះអាងថារឿង “ដីភ្លើងឆេះក្លឹប – អូតែលឆ្នាំ២០០៥” ជារឿងពិត មិនប្រឌិតដើម្បីតែតភាគឡើយ

បានផុស

នៅ

ដើម្បីជាការស្រាយចម្ងល់និងមន្ទិលមួយចំនួនទៅកាន់ទស្សនិកជនអ្នកគាំទ្ររបស់ខ្លួនឲ្យកាន់តែច្បាស់ លោក លៀក លីដា ដែលជាអ្នកដឹកនាំសម្តែងនិងជាផលិតករភាពយន្តបានចេញមកបញ្ជាក់ថា LD និពន្ធរឿង “ប្រវត្តិដីភ្លើងឆេះភ្លឹប” ជារឿងពិតមិនបានប្រឌិតឡើងទេ។

លៀក លីដា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៅកែផលិតកម្មភាពយន្ត LD លោក លៀក លីដា ចេញមកបញ្ជាក់បែបនេះក្នុងចេតនាដើម្បីកុំឲ្យមហាជន ឬអ្នកគាំទ្រមានការយល់ច្រឡំទៅលើការផលិតរឿង “ដីភ្លើងឆេះក្លឹប អូតែលឆ្នាំ២០០៥” ជាការប្រឌិតភូតកុហកអ្នកទស្សនាគាំទ្រស្នាដៃរបស់លោកដែលបានចាយទុនផលិតឡើងនៅពេលនេះ។

លោក លៀក លីដា ថា “តិចច្រឡំថា LD និពន្ធរឿងប្រវត្តិ “ដីភ្លើងឆេះភ្លឹប Hotel 2005” នេះឡើង។ វាជារឿងពិតមិនបានប្រឌិតឡើងទេ ហើយក៏មិនបានចេះតែធ្វើតវគ្គយកតែលុយដែលបាទវាជារឿងពិត”។

ទោះជាយ៉ាងណារឿងប្រវត្តិ “ដីភ្លើងឆេះភ្លឹប Hotel 2005” បាននិងកំពុងត្រៀមចាក់បញ្ចាំងផ្លូវការនៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៥ ខាងមុខនេះ ខណ: Trailer ក៏បានបញ្ចេញខ្លះៗហើយដែរ។

នៅក្នុង Trailer នៃសាច់រឿងប្រវត្តិដីភ្លើងឆេះភ្លឹប Hotel 2005″ បានបង្ហាញនូវឈុតឆាកខ្លះៗដែលមានលក្ខណ: រន្ធត់ព្រឺព្រួចដែលអ្នកផលិតបានជីកគាស់កកកាយនូវប្រវត្តិរឿងរ៉ាវនេះឡើង មកចងក្រងបង្កើតបានជាខ្សែភាពយន្តខ្នាតធំត្រៀមចាក់បញ្ជាំងនៅក្នុងរោងកុនឆាប់ៗនេះ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម