Connect with us

ជីវិតកម្សាន្ដ

លោក លៀក លីដា ព្រួយបារម្ភដែលមហាជនមើលឃើញវិស័យភាពយន្តខ្មែរ ថាជាកន្លែងស្រួលរកលុយ

បានផុស

នៅ

ផលិតករ និងអ្នកដឹកនាំសម្តែងភាពយន្តល្បីឈ្មោះរបស់កម្ពុជា លោក លៀក លីដា បានបង្ហាញក្តីព្រួយបារម្ភចំពោះទស្សនៈរបស់មហាជនមួយចំនួន ដែលកំពុងចាត់ទុកវិស័យភាពយន្តជាតិកម្ពុជា ថាជាវិស័យ “ស្រួលរកលុយ” ខណៈវិស័យនេះកំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះនៃការគាំទ្រពីសំណាក់ទស្សនិកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម លោក លៀក លីដា បានលើកឡើងថា បច្ចុប្បន្ន វិស័យភាពយន្តជាតិកម្ពុជា កំពុងស្ថិតក្រោមក្រសែភ្នែករបស់មហាជន ដែលយល់ថា ជាវិស័យងាយស្រួលរកប្រាក់ចំណេញ ខណៈលោកក៏បានណែនាំឱ្យផលិតករគ្រប់រូបមានការចាប់អារម្មណ៍ផងដែរ។

ការលើកឡើងរបស់ប្រធានសមាគមផលិតករភាពយន្តខ្មែររូបនេះ ត្រូវបានគេមើលឃើញថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃវិស័យសិល្បៈ និងភាពយន្តខ្មែរ ដែលកំពុងជួបបញ្ហាប្រឈមជាច្រើន ទាំងគុណភាពផលិតកម្ម ការគាំទ្រពីទស្សនិកជន និងការចូលរួមអភិវឌ្ឍពីភាគីពាក់ព័ន្ធ។

កាលពីពេលថ្មីៗនេះ លោក លៀក លីដា ក៏បានបង្ហាញចំណុចសំខាន់ៗ ២ ដើម្បីជំរុញឱ្យវិស័យភាពយន្តជាតិអាចរីកចម្រើនប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាងបាន។ ក្នុងនោះ លោកបានសង្កត់ធ្ងន់ថា ទស្សនិកជនគួរតែរៀនទស្សនាភាពយន្តដែលមានគុណភាពពិតប្រាកដ ខណៈអ្នកផលិតក៏មិនគួរផលិតតែស្នាដៃដែលផ្តោតលើប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែគួរហ៊ានវិនិយោគលើសាច់រឿងថ្មីៗ និងគំនិតច្នៃប្រឌិត ដើម្បីបង្កើនគុណភាពវិស័យទាំងមូល។

លោកក៏ធ្លាប់ដាស់តឿនដល់ផលិតករខ្មែរថា ប្រសិនបើវិស័យភាពយន្តត្រូវបានចាត់ទុកត្រឹមជាកន្លែងរកប្រាក់ចំណេញ នោះវិស័យនេះអាចនឹងបាត់បង់តម្លៃ និងទទួលការមើលងាយពីមហាជន។ ទន្ទឹមនឹងនេះ គេសង្កេតឃើញថា ការចូលរួមគាំទ្រពីភាគីពាក់ព័ន្ធលើវិស័យភាពយន្តខ្មែរ នៅមិនទាន់មានភាពសកម្ម និងរឹងមាំគ្រប់គ្រាន់នៅឡើយ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម