ជីវិតកម្សាន្ដ
LD ឈរជើងក្នុងវិស័យភាពយន្តបាន ជាង ១៦ឆ្នាំ ក៏ព្រោះតែគុណភាព និងគុណតម្លៃភាពយន្ត
លោក លៀក លីដា ដែលជាអ្នកដឹកនាំសម្តែងនិងជាផលិតករភាពយន្តបានបង្ហាញមោទនភាពរបស់ខ្លួនថា ហេតុផលចម្បងដែលផលិតកម្មលោកអាចឈរជើងបានក្នុងវិស័យភាពយន្តជាង១៦ឆ្នាំ គឺដោយសារតែគុណភាព និងតម្លៃភាពយន្តរបស់ខ្លួន។

តួយ៉ាង នៅថ្ងៃសម្ពោធរឿង “ដីភ្លេីងឆេះក្លឹប – អូតែលឆ្នាំ២០០៥” របស់ផលិតកម្ម LD គេកត់សម្គាល់ឃើញមានទស្សនិកជនជាច្រើនបាននាំគ្នាទៅចូលរួមគាំទ្រ ខណ:មានការលើកឡើងថា វិស័យភាពយន្តកម្ពុជា និងរះនៅលេីឆាកអន្តរជាតិ និងជឿនលឿនទៅមុខ។
លោក លៀក លីដា ថា “មូលហេតុដែល LD អាចឈរជើងបាននៅក្នុងវិស័យភាពយន្តជាង ១៦ឆ្នាំដោយសារគុណភាពនិងគុណតម្លៃរបស់ភាពយន្តខ្លួន អរគុណដែលតែងតែគាំទ្រ LD ក៏ដូចជាឱ្យ LD ជាជម្រើសទីមួយរបស់បងប្អូន”។
កាលពីថ្មីៗកន្លងទៅ ដើម្បីជាការស្រាយចម្ងល់ និងមន្ទិលមួយចំនួនទៅកាន់ទស្សនិកជនអ្នកគាំទ្ររបស់ខ្លួនឱ្យកាន់តែច្បាស់លោក លៀក លីដា ដែលជាអ្នកដឹកនាំសម្តែង និងជាផលិតករភាពយន្តធ្លាប់បានចេញមកបញ្ជាក់ថា LD និពន្ធរឿង “ប្រវត្តិដីភ្លើងឆេះភ្លឹប” ជារឿងពិតមិនបានប្រឌិតឡើងទេ។
អ្នកដែលបានចូលរួមកម្មពិធីខាងលើ បានឱ្យដឹងថា ដីភ្លេីងឆេះក្លឹបអូតែលឆ្នាំ២០០៥ របស់ផលិតកម្ម LD ពិតជាល្អមើលនិងគុណភាពសបញ្ជាក់ថា ភាពយន្តកម្ពុជាដេីរទៅមុខទាំងផលិតកម្ម និងតួសម្តែង សម្តែងសមសាច់រឿងរន្ធត់ និងពញ្ញាក់អារម្មណ៍ទស្សនិកជនចង់គាំងបេះដូង។ ខណៈលោកសង្ឃឹមថា វិស័យភាពយន្តកម្ពុជានឹងរះនៅលេីឆាកអន្តរជាតិ ហើយជឿនលឿនទៅមុខ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


