Connect with us

ជីវិតកម្សាន្ដ

លោក លៀក លីដា យល់ថា វិស័យសិល្បៈខ្មែរនិងវិស័យភាពយន្តកំពុងតែឆ្លងមេរោគឡើងវិញ

បានផុស

នៅ

ផលិតករនិងជាអ្នកដឹកនាំសម្តែងភាពយន្តរបស់ខ្មែរ លោក លៀក លីដា បានបង្ហាញក្តីព្រួយបារម្ភជាថ្មីជុំវិញវិស័យសិល្ប: និងភាពយន្តជាតិដោយលោកយល់ឃើញថា “វិស័យសិល្បៈខ្មែរនិងវិស័យភាពយន្តកំពុងតែឆ្លងមេរោគឡើងវិញ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតលោក លៀក លីដាកាលពីថ្មីៗកន្លងទៅធ្លា ប់បានបង្ហាញនូវក្តីព្រួយបារម្ភ ខណ:លោកយល់ឃើញដែរថាភាពយន្តខ្មែរនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥នេះ បើធៀបទៅឆ្នាំ២០២៣ និង២០២៤ ក្នុងនោះ លោកក៏បានអំពាវនាវឲ្យមានការចូលរួមគិតគូរពីសំណាក់អ្នកដែលពាក់ព័ន្ធផងដែរ។

ដោយឡែក ស្រាប់តែថ្មីៗមុននេះ លោក លៀក លីដា បានបញ្ចេញនូវទស្សន:របស់ខ្លួនថា សម្រាប់វិស័យសិល្បៈខ្មែរក៏ដូចជាវិស័យភាពយន្តពិតជាកំពុងតែឆ្លងមេរោគឡើងវិញរួមទាំងអ្នកគាំទ្រមួយចំនួនធំផងដែរ។ ការលើកឡើងរបស់លោក លៀក លីដា នេះក្រោយមើលឃើញថា វិស័យសិល្ប:និងភាពយន្តខ្មែរបច្ចុប្បន្នហាក់មានការធ្លាក់ចុះនៅការគាំទ្រពីទស្សនិកជន។

គួររម្លឹកថាប្រធានសមាគមផលិតករភាពយន្តខ្មែរ និងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា ថ្មីៗនេះបានចេញមកពន្យល់នូវចំណុចសំខាន់ៗចំនួន២ ពាក់ព័ន្ធនឹងវិស័យភាពយន្តជាតិដើម្បីឈានទៅដល់ការរីកចំរើនដូចកុនបណ្តាប្រទេសជិតខាង។ លោកបានបញ្ជាក់ថា បើចង់ឱ្យវិស័យភាពយន្តជាតិរីកចំរើនគឺទី១ អ្នកមើលកុនត្រូវចេះ​ ឬរៀនមើលកុនដែលមានគុណភាពពិតប្រាកដ។ ទី២ អ្នកផលិតក្រៅពីផលិតយកលុយ​គួតែចំណាយខ្លះទៅវិញដើម្បីផលិតរឿនប្រភេទថ្មីស ម្រាប់អ្នកមើល​ក្រៅពីរឿងប្រភេទដ៏ដែលៗនោះ។

ជាការពិតផលិតករភាពយន្តរបស់ខ្មែរល្បីឈ្មោះលោក លៀក លីដា កន្លងមកបានបញ្ចេញទស្សន:ក៏ដូច ជាខ្លឹមសារដាស់តឿនដល់បណ្តាផលិតករខ្មែរថាបើសិនជាពួកគេចាប់ទុកវិស័យភាពយន្តជាកន្លែងរកប្រាក់ចំណេញ គឺវិស័យនេះនឹងត្រូវបានគេមើលងាយ។ ម្យ៉ាងទៀត សង្កេតឃើញថាបច្ចុប្បន្នហាក់មិនសូវមាន ការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធលើផ្នែវិស័យមួយនេះបានល្អនៅឡើយទេ៕ អត្ថបទ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម