ជីវិតកម្សាន្ដ
តារាស្រី៤រូប មានកូនមុនរៀបការ មិនខ្វល់ពីរឿងអាស្រូវ
ជាការពិតណាស់ នាពេលកន្លងមកសម្រាប់រឿងរ៉ាវជីវិតស្នេហាឯកជនរបស់អ្នកសិល្បៈ កុំថាឡើយហ៊ានបង្កើតកូនជាមួយគូស្នេហ៍ ដោយបើកចំហ សូម្បីតែសារភាពឲ្យដឹងពីសម្ព័ន្ធភាពស្នេហាក្រៅឆាក ក៏មិនហ៊ាននោះដែរ។
ប៉ុន្តែផ្ទុយទៅវិញ នាអំឡុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ គេបានសង្កេតឃើញថា មានសិល្បៈមួយចំនួនហាក់មានភាពក្លាហាន តាមរយៈការសម្រេចរួមរស់ក្រោមដំបូលផ្ទះតែមួយជាមួយគ្នា មុនពិធីមង្គលការ ខណៈខ្លះទៀតទើបតែភ្ជាប់ពាក្យប៉ុណ្ណោះ ពោលគឺពួកគេហាក់ដូចជាមិនខ្វល់ពីការបាក់ស្រុតចុះការគាំទ្រឬប្រជាប្រិយភាពឡើយ។ ជាក់ស្តែងកន្លងទៅនេះ គេកត់សម្គាល់ឃើញតារាស្រីល្បីៗវ័យក្មេងរបស់ខ្មែរ៤រូបទៀត ដែលបានសម្រេចយកកូនមុនថ្ងៃមង្គលការ។
តារាស្រីទាំង៤រូបនោះរួមមាន៖
១. តារាចម្រៀង ពេជ្រ សូលីកា គឺក្រោយពេលផ្តើមមានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍រូបសង្ហាបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ នាងក៏បានសម្រេចចិត្តរៀបចំពិធីភ្ជាប់ពាក្យដោយបើកចំហមានការដឹងឮពីមេបាទាំងសងខាង។ យ៉ាងណាមិញបន្ទាប់ពីពិធីភ្ជាប់ពាក្យនេះ មិនទាន់បានប៉ុន្មានផង ក៏មានដំណឹងថា នាងមានកូនរួចទៅហើយ ខណៈដែលមកទល់ពេលនេះ កូនសំណព្វចិត្ត ពេជ្រ សូលីកា មានអាយុប្រមាណជា១ខួបទៅហើយ។


២. តារាសម្តែងសិចស៊ី ឌុច លីដា ខណៈពេលដែលអាជីពសម្តែងរបស់នាងស្ងប់ស្ងាត់មួយសន្ទុះពីវិស័យសិល្បៈនោះ ក៏ស្រាប់តែក្រោយមកលេចវត្តមានជាថ្មីជាមួយដំណឹងភ្ញាក់ផ្អើល គឺនាងសម្រាលបានកូនប្រុសម្នាក់មានមុខដ៏គួរឲ្យស្រលាញ់។ ដំណឹងនៃការមានកូនរបស់ ឌុច លីដា កាលនោះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំង ដោយហេតុថា នាងមិនដែលបង្ហាញមុខគូស្នេហ៍ ឬមានពិធីភ្ជាប់ពាក្យ និងមង្គលការផង តែបែរជាមានកូនបាត់ទៅហើយ ប៉ុន្តែក្រោយមានមន្ទិលនេះទើបកាលពីថ្មីៗកន្លងមក នាងបានដាច់ចិត្តបណ្ដើរគូស្នេហ៍បណ្តូលចិត្តហើយ បានរៀបចំពិធីមង្គលការស្ងាត់ៗដើម្បីជម្រះមន្ទិលសង្ស័យ។


៣. តារាសម្តែង ឌី សូនីតា មិនខុសគ្នាពីតារាស្រី ឌី សូនីតា ប៉ុន្មានទេបន្ទាប់ស្ងប់ស្ងាត់អស់មួយសន្ទុះពីវិស័យសិល្បៈនោះ ក៏ស្រាប់តែធ្លាយដំណឹងយ៉ាងភ្ញាក់ផ្អើល គឺនាងក៏សម្រាលបានកូនប្រុសម្នាក់មានមុខដ៏គួរឲ្យស្រលាញ់ ផងដែរ។ ប៉ុន្តែថ្វីត្បិតមិនទាន់រៀបការ ក៏ពិតមែនតែនាងក្លាហានហ៊ានបញ្ជាក់ថា បុរសជាប្តីហើយត្រូវជាឪពុកកូនខ្លួននោះ គឺជាបុរសសង្ហារលោក ចន អេឡិចហ្សូរ៉ា តារាសម្តែងដូចគ្នា។


៤. តារាសម្តែងស្រី សូ ដានីតា បន្ទាប់ពីភ្ជាប់ពាក្យជាមួយគូស្នេហ៍វ័យក្មេងផ្លូវការបង្ហាញសាធារណជនហើយនោះ នាងក៏ចាប់ផ្តើមបងបង្ហាញពីភាពផ្អែមល្ហែមស្នេហ៍តាមរយៈបណ្តើរគ្នាទៅចូលរួមនៅតាមបណ្តាកម្មវិធីមួយចំនួន។ ប៉ុន្តែរឿងដែលធ្វើឲ្យមហានកាន់តែដាក់ការចាប់អារម្មណ៍នោះថ្មីៗនេះ សូ ដានីតា បានប្រកាសដោយបើកចំហថា កំពុងមានផ្ទៃពោះ២ឬ៣ខែរួចទៅហើយ ខណៈមង្គលការមិនទាន់មានតម្រុយនៅឡើយ៕


អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ តារាជើងចាស់ល្បីៗ៨រូប ដែលធ្លាក់ខ្លួនឈឺបាត់បង់សមត្ថភាពសិល្បៈនិងជួបការខ្វះខាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


