ជីវិតកម្សាន្ដ
ក្រៅពីសិល្បៈ លោកស្រី ឌី សាវ៉េត និងលោក គង់ លុច ប្រៀបដូចសាច់ញាតិបង្កើត
មហាជនខ្មែរគ្រប់មជ្ឈដ្ឋាន និងទូទាំងប្រទេស បានជ្រាបច្បាស់ហើយនូវភាពល្បីល្បាញរបស់វីរតារាសិល្បៈជើងចាស់លោកស្រី ឌី សាវ៉េត ដែលលោកស្រីតែងទទួលបានការគាំទ្រខ្ពស់ ថែមទាំងសរសើរពីសមត្ថភាព និងទេពកោសល្យនានា នៅក្នុងអាជីពសិល្បៈ រហូតមកទល់បច្ចុប្បន្ន។

ដោយឡែកបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រុមព្រះសុរិយា បានធ្វើការបរិយាយភ្ជាប់នឹងរូបភាពរបស់លោកស្រី ឌី សាវ៉េត និងលោក គង់ លុច ថា «តាមរយៈរូបថតនេះបានបង្ហាញថា លោកស្រី ឌី សាវ៉េត និងលោក គង់ លុច ដែលពីសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង ក្រៅពីរួមអាជីពជាតារាសម្ដែងប្រចាំជាតិខ្មែរហើយ នៅខាងក្រៅពីអាជីពសិល្បៈ ជីវភាពផ្ទាល់ខ្លួន ពួកគាត់ទាំងពីរប្រៀបដូចជាសាច់ញាតិបង្កើត»។

ប្រភពបានបញ្ជាក់ទៀតថា «លោកទាំងពីរទោះបីមកដល់ពេលនេះមានអាយុប្រមាណ ៨០ ឆ្នាំ តែសុខភាពរបស់ពួកគាត់នៅតែរឹងមាំល្អប្រសើរ និងអាចរាំលេងកម្សាន្តបានដោយកាយវិការរហ័សរហួនថែមទៀតផង»។ ក្នុងនោះក៏មានការបញ្ចេញទស្សនៈថា លោក គង់ លុច គឺជាបងប្រុសរបស់លោក គង់ សំអឿន។ ហើយលោក គង់ លុច បើមើលត្រឹមច្រមុះមកក្រោមដូចលោក គង់ សំអឿន ទាំងស្រុងតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ