ជីវិតកម្សាន្ដ
ការស្លាប់ដ៏អាថ៌កំបាំងរបស់តារា K-pop ៥ ដួងនៅតែជាមន្ទិលសង្ស័យមកទល់សព្វថ្ងៃ
ការស្លាប់របស់តារា K-pop ដ៏អាថ៌កំបាំងបំផុតតែងតែជាប្រធានបទនៃការពិភាក្សាម្តងហើយម្ដងទៀត នៅពេលដែលកាលបរិច្ឆេទគម្រប់ខួបសម្រាប់ការចាកចេញរបស់ពួកគេមកដល់។
ទោះយ៉ាងណា ការនិយាយអំពី K-pop គឺមិនត្រឹមតែអំពីកិត្តិនាម ប្រជាប្រិយភាព និងតន្ត្រីរបស់ពួកគេដែលមានទូទាំងពិភពលោកនោះទេ។ មានភាគីជាច្រើនទៀតដែលត្រូវបានពិភាក្សាជាញឹកញាប់ផងដែរ ដែលមួយក្នុងចំណោមនោះគឺការស្លាប់ដែលមិនអាចពន្យល់បាន និងអាថ៌កំបាំងមួយចំនួនមកទល់ពេលនេះ។
ខាងក្រោមនេះគឺជាតារា K-pop ដែលស្លាប់ដ៏អាថ៌កំបាំងបំផុត រហូតមកទល់សព្វថ្ងៃនៅតែជាមន្ទិលសង្ស័យរបស់អ្នកគាំទ្រទូទាំងពិភពលោកដដែល។
១ Yohan ក្រុម TST

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០ សាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះដំណឹងនៃការស្លាប់ភ្លាមៗរបស់ Yohan ក្នុងអាយុ ២៨ ឆ្នាំ។ គាត់គឺជាសមាជិកក្រុម TST ដែលបានត្រលប់មកវិញនៅឆ្នាំ ២០២០ ជាមួយនឹងបទចម្រៀងមួយបទដែលមានចំណងជើងថា ‘Countdown’ ។ នៅពេលនោះ អ្នកគាំទ្របានឃើញគាត់រាំយ៉ាងរីករាយនៅលើឆាក ដូច្នេះវាជារឿងភ្ញាក់ផ្អើលខ្លាំងថា ហេតុអ្វីបានជា Yohan ស្លាប់ភ្លាមៗ។ មូលហេតុនៃការស្លាប់របស់គាត់មិនត្រូវបានគេប្រាប់ឲ្យច្បាស់លាស់នោះទេ ដោយសារតែការចង់បានរបស់គ្រួសារគាត់។ អ្នកគាំទ្របានព្យាយាមស្មានអំពីការស្លាប់របស់គាត់។ ទោះជាយ៉ាងណា គ្មាននរណាម្នាក់មិនអាចដឹងអំពីការស្លាប់របស់របស់តារាប្រុសរូបនេះឡើយ។
២ Kim Seung Jae

គាត់គឺជាសមាជិកនៃក្រុមមួយដែលមានឈ្មោះថា Deux ។ បន្ទាប់ពី Deux ត្រូវបានរំសាយ Sung Jae បានចេញអាល់ប៊ុមទោលដំបូងដែលមានចំណងជើងថា ‘As I Told You,’ ។ គាត់បានសម្ដែងបទចម្រៀងក្នុងអាល់ប៊ុមក្នុងថ្ងៃដដែលនោះ ហើយបន្ទាប់មកបានត្រឡប់ទៅបន្ទប់សណ្ឋាគារជាមួយមិត្តស្រីរបស់គាត់វិញ។ នៅថ្ងៃបន្ទាប់ Kim បានស្លាប់នៅក្នុងបន្ទប់ដេករបស់ខ្លួន។ មូលហេតុនៃការស្លាប់ត្រូវគេសន្និដ្ឋានថាដំបូងគាំងបេះដូងភ្លាមៗដោយសារការងារហួសកម្លាំង។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុនៃការស្លាប់គឺជាសញ្ញាសួរដ៏ធំមួយ បន្ទាប់ពីស្នាមម្ជុលចំនួន ២៨បានរកឃើញនៅក្នុងខ្លួនរបស់គាត់ ហើយឈាមរបស់គាត់មានផ្ទុកនូវសារធាតុ tiletamine zolazepam ដ៏ច្រើនដែលជាសារធាតុរំញោចសត្វខ្លាំង ហើយនេះគឺជាអ្វីដែលគេនិយាយថាជាមូលហេតុនៃការស្លាប់។
៣ Kim Hwansung

Kim Hwansung បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុមឆ្នាំ ១៩៩០ ដែលមានឈ្មោះថា NRG ។ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០០០ បន្ទាប់ពីត្រលប់មកពីប្រទេសចិន Kim Hwan បានត្អូញត្អែរពីការឈឺបំពង់ក ក្រោយមកសមាជិករបស់គាត់បាននាំទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺផ្ដាសាយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល៦ថ្ងៃ លោកត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ខណៈសុខភាពបានចាប់ផ្តើមយ៉ាប់យ៉ឺនយ៉ាងលឿន។ ក្រោយពីចូលបន្ទប់សង្គ្រោះបន្ទាន់ គាត់បានសន្លប់ ខណៈគ្រូពេទ្យនិយាយថា គ្មានឱកាសដែលនរណាម្នាក់រស់រានជីវិតពីសន្លប់យូរនោះទេ។ ក្រោយមក គ្រួសាររបស់គាត់បានសម្រេចចិត្តអនុញ្ញាតឲ្យគាត់ទៅ ហើយនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០០០ នៅអាយុ ១៩ ឆ្នាំ គាត់បានទទួលមរណភាព។
៤ Goo Hara

សមាជិកក្រុមចម្រៀងស្រី Kara ធ្លាប់បានសារភាពថាមិត្តប្រុសរបស់នាងបានគំរាមនាង ហើយប្រាប់ថានឹងបញ្ចប់អាជីពដែលខ្លួនសម្រេចបានដោយបែកធ្លាយវីដេអូសិចរបស់ពួកគេ។ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ គាត់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះក្នុងវ័យ ២៨ ឆ្នាំ។ មូលហេតុនៃការស្លាប់នេះត្រូវគេសង្ស័យថា អាចជាការធ្វើអត្តឃាតបន្ទាប់ពីមានការបញ្ចេញមតិយ៉ាងគំហុកលើអ៊ីនធឺណិតមកលើគាត់។
៥ Moonbin របស់ ASTRO

Moonbin សមាជិកក្រុម ASTRO មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគេប្រទះឃើញគាត់ស្លាប់នៅឯគេហដ្ឋានរបស់គាត់។ ដំបូងឡើយ មានការសន្និដ្ឋានអវិជ្ជមានជាច្រើនដែលនិយាយអំពីការស្លាប់។ យ៉ាងណាក៏ដោយ អ្នកគាំទ្រសង្ស័យថា idol របស់ពួកគេស្លាប់ដោយសារឈឺ។ ដូច្នេះការចាកចេញភ្លាមៗរបស់គាត់កាលពីខែមេសាឆ្នាំមុន នៅតែបន្សល់ទុកនូវទុក្ខសោកយ៉ាងជ្រាលជ្រៅនៅក្នុងបេះដូងរបស់អ្នកគាំទ្រ ASTRO ទូទាំងពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Song Hye Kyo និង Han So Hee មិនអាចសម្តែងរឿងថ្មីជាមួយគ្នាទេ ព្រោះតែបញ្ហាក្រុមអ្នកផលិត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


