ជីវិតកម្សាន្ដ
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
ប្រកួតឆ្នាំដំបូង បវរកញ្ញាឯកកម្ពុជា តុង កណ្ណិកា តំណាងកម្ពុជា ទទួលបានជ័យលាភីឈ្នះមកុដ Miss Culture Global 2023 លើឆាកអន្តរជាតិ នៅឥណ្ឌូនេស៊ី ធ្វើឱ្យអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា ព្រមទាំងអ្នកគាំទ្រសម្តែងក្តីរំភើប ចូលរួមអបអរសាទរ។

នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួចសម្រស់កញ្ញាឯក Miss Culture Global 2023 នារាត្រីថ្ងៃទី២ ខែមីថុនា ឆ្នាំ២០២៣ បានបញ្ចប់ទៅយ៉ាងរលូន ដោយបានរកឃើញម្ចាស់ជ័យលាភីគ្រង់មកុដប្រចាំឆ្នាំបានទៅលើបវរកញ្ញាឯកកម្ពុជា គឺ កញ្ញា តុង កណ្ណិកា។

សម្រាប់ឆ្នាំដំបូងនេះ ការប្រកួតបានធ្វើឡើងក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងនោះបេក្ខភាពបវរកញ្ញាដែលទទួលបានជ័យលាភីលំដាប់រង១ បានទៅលើ Miss Culture Global Philippines និងជ័យលាភីលំដាប់រង២ បានទៅលើ Miss Culture Global Indonesia។

ជាមួយដំណឹងល្អនេះដែរ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រដដែល បេក្ខភាពបុរសឯក ឆន ឈីត ដែលតំណាងឱ្យប្រទេសកម្ពុជាក៏បានទទួលជយលាភីលំដាប់រងទី៣ នៃកម្មវិធី Mister Global Culture 2023 ខណៈដែលម្ចាស់ពានជយលាភីលេខ១ បានទៅលើបុរសឯក Tuan A bu មកពីប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា កញ្ញា តុង កណ្ណិកា បានធ្វើឱ្យទស្សនិកជនមានមោទនភាព ដែលសាងបានភាពលេចធ្លោជាថ្មីនៅលើឆាកអន្តរជាតិ ដែលអាចឈ្នះម្កុដសម្រាប់ការចេញទៅប្រកួតឆ្នាំដំបូង៕

អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


