ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ កាន់តែចាយសម្រស់ស្រស់ស្អាតធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរមិនដាច់ពីមាត់
ជាតារាសម្ដែងរូបស្រស់កញ្ញា ពេជ្រ ចរណៃ ដែលល្បីខាងក្បាច់គុនល្បុក្កតោបុរាណខ្មែរកន្លងមកត្រូវបានមហាជនដឹងហើយថា នាងបានសកម្មនឹងការចែករំលែកចំណេះដឹង និងប្រវត្តិសាវតារពីសម្ភារកីឡាបុរាណខ្មែរដទៃទៀត ជូន មហាជនបានស្វែងយល់ជាពិសេសនាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ និងល្ខោនខោលជាដើម។

ជាការកត់សម្គាល់ថ្វីត្បិតបច្ចុប្បន្នតារាចម្រៀងស្រីសម្តីស្រទន់ ពេជ្រ ចរណៃ រវល់ការងារច្រើនយ៉ាងក្តី ប៉ុន្តែនៅតែរក្សាបានរូបសម្រស់ស្រស់ស្អាតមានរាងស្រឡូនគួរឲ្យស្រលាញ់។ ចំណែកឯប្រជាប្រិយភាព និងការគាំទ្រក៏នៅតែរក្សាបានដូចដើមពោលគឺពុំមានការចុះថមថយឡើយ។ ចរណៃ ក៏ត្រូវបានគេចាត់ទុកជាតារាសម្តែងម្នាក់មានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ។

អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀត ពេជ្រ ចរណៃ មកទល់ពេលនេះនាងទទួលបានការសរសើរថា ជាតារាស្រីដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសារ ទន់ភ្លន់ផងដែរ។ ប្រាកដណាស់ការរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រនេះក៏ព្រោះតែកញ្ញា ពេជ្រ ចរណៃ គឺជាចម្រៀងខ្មែរមួយរូបដែលមានសមត្ថភាពស ម្តែងបានល្អបូករួមនឹងទេពកោសល្យសិល្ប:ខ្ពស់មិនចាញ់តារាឯទៀតទេ។

សូមបញ្ជាក់ថា តារាសម្តែង និងជាគ្រូបង្ហាត់គុនល្បុក្កតោ គឺកញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្ត(ខ្មែរ)នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោដែរ។ សកម្មភាពនេះ ពេជ្រ ចរណៃ កន្លងមកតែងទទួលបានការសរសើរលើកទឹកចិត្ត និងគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជនដែលស្នេហាលើវិស័យភាពយន្ត និងក្បាច់គុណបុរានខ្មែរ(ល្បុក្កតោ)ដោយសារហេតុផលនេះហើយទើបថ្មីៗនេះកញ្ញា ពេជ្រ ចរ ណៃ បានសម្តែងមោទនភាពចំការគាំទ្រយ៉ាងផុសផុលពីមហាជនទូទៅ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


