ជីវិតកម្សាន្ដ
នាយ ចឺម ជាប់គាំងគំរោងធំសម្រាប់ខ្លួនឯងដោយសារកូវីដ-១៩
ភ្នំពេញ ៖ អតីតតារាកំប្លែងនិងចម្រៀងវ័យក្មេងនាយ ចឺមត្រូវបានគេកត់សម្គាល់ថាក្រោយពេលដែលសា ងឈ្មោះល្បីល្បាញលើវិថីសិល្ប:ប៉ុន្មានឆ្នាំមកនេះឃើញថា ទាំងប្រជាប្រិយភាពនិងស្ទុះគាំទ្រកាន់តែហក់ឡើងខ្ពស់ដែលអាចរកបានប្រាក់ចំណូលខ្ទង់ ម៉ឺនដុល្លារក្នុងមួយខែៗ។

ចំណូលរកបានមកពីការឡើងឆាកច្រៀងនិងសម្តែងនេះហើយ ទើបធ្វើឲ្យតារាមានដើមកំណើតមកពីខេត្តកំពង់ស្ពឺនាយ ចឺម អាចប្រែក្លាយជីវភាពខ្លួនឯងនិងគ្រួសារបានធូរធារមួយកម្រិតថែមទៀត។ ឬអាចនិយាយបានថា ជាការលើកកិត្តិយសគ្រួសារឲ្យមានភាពរីកមុខរីកមាត់នៅក្នុងសង្គម។

ជាក់ស្តែងកាលពីអំឡុងឆ្នាំ២០២០តារាចម្រៀងនាយ ចឺម បានចំណាយលុយច្រើនរហូតខ្ទង់រាប់សែនដុល្លារដើម្បីសង់វីឡាខ្ពស់ស្កឹមស្កៃឲ្យអ្នកមានគុ ណទាំងពីរនាទឹកដីកំណើតខេត្តកំពង់ស្ពឺផងដែរ។បន្ទាប់ពីបញ្ចប់ការសាងសង់នាយ ចឺម ក៏បានរៀប ចំពិធីជប់លៀងឡើងគេហដ្ឋានថ្មីដោយអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនកុះករផងដែរ។

យ៉ាងណាមិញចូលដល់ដើមឆ្នាំ២០២១នេះ ក៏មានការបង្ហើបព័ត៌មានថានាយ ចឺម កំពុងសោកស្តាយក្រោយពេលជាប់គាំងគម្រោងធំសម្រាប់ខ្លួន គឺបំណងប្រាថ្នាសង់ភូមិគ្រឹះផ្ទាល់ខ្លួន។ ព័ត៌មានបានលើកឡើងថា ការខកខាននេះ ក៏ព្រោះតែបញ្ហានៃជំងឺកូវីដ-១៩ដែលធ្វើឲ្យកម្មវិធីចេញកើបលុយរបស់លោកត្រូវបានលុបចោល ឬ ពន្យារពេលទាំងអស់។ បញ្ហានេះមិនមែនកើតមានតែនាយ ចឺម ម្នាក់ទេគឺមានតារាប្រុស-ស្រីឯទៀតក៏មិនខុសគ្នានឹងលោកផងដែរ។

ទោះបីជាយ៉ាងណាសម្រាប់តារាចម្រៀងនាយ ចឺម មិនទាន់មានការបកស្រាយជាក់លាក់ណាមួយនៅ ឡើយទេខណៈដំណឹងនេះកំពុងក្លាយជាព័ត៌មានដ៏ចាប់ អារម្មណ៍និងចង់ដឹងពីសំណាក់មហាជនជាច្រើនផងនោះ។ កម្ពុជាថ្មីព្យាយាមភ្ជាប់ការទាក់ទងដើម្បីស្វែង រកការបកស្រាយពីនាយ ចឺម នៅពេលក្រោយឲ្យទស្សនិកជនបានដឹងកាន់តែច្បាស់រឿងនេះ៕
ដោយ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ