Connect with us

ជីវិតកម្សាន្ដ

ចាំទេ ! មេម៉ាយសប្បាយចិត្ត រ័ត្ន រចនា ពេលនេះស្រស់ស្អាតខ្លាំង មើលសឹងមិនស្គាល់ ក្រោយស្រកគីឡូ

បានផុស

នៅ

បើ​និយាយ​ពី​តារា​ចម្រៀង​អ្នកនាង រ័ត្ន រចនា ឬ មេម៉ាយ​សប្បាយ​ចិត្ត កាលពី​កន្លងទៅ បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ កំពុង​ចាប់​អារម្មណ៍​ជា​ថ្មី ខណៈ​តារា​ស្រី​រូប​នេះ បាន​ស្រក​គីឡូ ស្រស់​ស្អាត​ខ្លាំង សឹង​មើល​មិន​ស្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក្ដី​កន្លងមក​គេ​ក៏​ធ្លាប់​ចាំ​បាន​ថា រចនា បាន​រង​ការ​រិះគន់​ពី​មហាជន និង​អ្នកគាំទ្រ បន្ទាប់ពី​គេ​ដឹង​ថា នាង​ឆ្លងកាត់​ការ​ប្រើ​សេវា​បូម​ខ្លាញ់​ពោះ។ តារា​ចម្រៀង រ័ត្ន រចនា សង្កេត​ពេល​បច្ចុប្បន្ន នាង​ស្រស់​ស្អាត​ជាង​មុន ពោល ប្រែក្លាយ​ពី ៩០ គីឡូ មក​នៅ​ត្រឹម​តែ​ប្រហែល ៥០ គីឡូ​ប៉ុណ្ណោះ។

ជាក់ស្ដែង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ រ័ត្ន រចនា ជា​រឿយៗ បាន​បង្ហោះ​រូបភាព​ជា​ញឹកញាប់​បង្ហាញ​មហាជន ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ នាង​ស្រាប់តែ​បញ្ចេញ​ឲ្យ​ឃើញ​ពី​ការ​ប្រែប្រួល​រូប​សម្រស់ ធ្វើ​ឲ្យ​គ្រប់គ្នា​មើល​សឹង​មិន​ស្គាល់ ព្រោះថា​ពី​មនុស្ស​ដ៏​ធាត់​បែរ​មក​ក្លាយ​ជា​ស្រី​ស្អាត​រាង​ដ៏​ស្រឡូន ត្រឹម​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ។ ជាមួយ​ការ​សម្រក​ទម្ងន់​ដ៏​មិន​នឹកស្មាន​នេះ ត្រូវ​បាន​គេ​ជឿ​ថា តារា​ចម្រៀង រ័ត្ន រចនា កាន់តែ​មាន​ភាព​លេចធ្លោ​ថែមទៀត។

តួយ៉ាង​កាលពី​ថ្មីៗ​នេះ រចនា បាន​បង្ហោះ​រូបភាព​ចំនួន ៤ សន្លឹក ដោយ​ប្រៀបធៀប​កាលពីមុន និង​ពេល​ឥឡូវ ដែល​បង្ហាញ​ពី​ភាព​ខុសគ្នា​យ៉ាង​ច្បាស់ នៃ​សម្រស់​របស់​នាង។ សរសេរ​ភ្ជាប់​រូបភាព​នោះ រ័ត្ន រចនា បាន​លើក​ឡើង​ថា «ចង់​រក​មុខ​អ្នក​ហៅ​ឯង អ៊ំស្រី ពីមុន មក​ជួប​មុខ​នៅ​ពេលនេះ»។ តាមរយៈ​ការ​ប្រែប្រួល នៃ​រូប​សម្រស់​ដោយ​ការ​សម្រក​គីឡូ​ពី​សំណាក់​តារា​ចម្រៀង រ័ត្ន រចនា នេះ​ដែរ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​យល់​ថា ជា​រឿង​ល្អ និង​សរសើរ​ដែល​នាង​អាច​ធ្វើ​បាន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៦ វិនាទី មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៤ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៦ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម