ជីវិតកម្សាន្ដ
Vj អាឡាស្កូ បាត់មុខពីសិល្បៈមួយរយៈធំ ចូលមកវិញ ក្រសោបបានទីផ្សារខ្លាំងជាងមុន
គេចាំបានថា តារាប្រុសរូបសង្ហា Vj អាឡាស្កូ ចាប់តាំងពីអ្នកម្ដាយជាទីស្រលាញ់បានចែកឋានទៅ តារាប្រុសរូបនេះ បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈកាលមួយសន្ទុះធំមកហើយ។ ក្នុងនោះ កន្លងមកក៏មានទស្សនិកជន និងអ្នកគាំទ្រជាច្រើន តែងតែនឹករលឹកសួរនាំពីដំណឹងរបស់លោកផងដែរ។

បន្ទាប់ពីការអាក់ខានសិល្បៈអស់រយៈពេលប្រមាណ ២ ឆ្នាំ មកនោះ ឥឡូវតារាប្រុសរូបនេះ បានបង្ហាញខ្លួនវិលរកអាជីពសិល្បៈវិញហើយ ខណៈបច្ចុប្បន្នកំពុងចាប់ផ្ដើមការងារមួយចំនួននៅតាមបណ្ដាកម្មវិធី និងក្រុមហ៊ុននានាជាដើម។ ចំណុចនេះ ក៏ត្រូវបានគេមើលឃើញថា ថ្វីត្បិតកន្លងមកលោកអវត្តមានសិល្បៈក៏ពិតមែន តែទីផ្សារ និងការគាំទ្រ នៅតែរក្សាបានដូចដើម។

កាលពីថ្មីៗកន្លងមក ថ្លែងប្រាប់កម្ពុជាថ្មី VJ អាឡាស្កូ បានឲ្យដឹងថា មួយរយៈកន្លងមកដែលលោកបាត់មុខពីវិស័យសិល្បៈ ក៏ដូចបណ្ដាញសង្គម ដោយសារតែបញ្ហាផ្លូវចិត្តខ្លះៗ បន្ទាប់ពីអ្នកម្ដាយបានទទួលមរណភាព។ លោកថា ទើបតែពេលនេះអាចធ្វើចិត្តបានខ្លះ ក៏សម្រេចវិលចូលសិល្បៈជាថ្មីឡើងវិញ ហើយមានការងារមួយចំនួនកំពុងចាប់ផ្ដើមដំណើរការទៅមុខ។

VJ អាឡាស្កូ បាននិយាយបន្ថែមទៀតថា «ខ្ញុំទើបតែរឹងមាំផ្លូវចិត្តឡើងវិញទេ ក្រោយពេលដែលអ្នកម្ដាយចែកឋានទៅហើយ ក៏ចាប់ផ្ដើមចេញថតបណ្តើរៗ និងទទួលបានការងារជាថ្មី។ ម្យ៉ាងទៀតអំឡុងពេលដែលខ្ញុំបាត់មុខពីសិល្បៈ ក៏មានមិត្តភ័ក្ដិរួមអាជីពមួយចំនួនបានសួរនាំពីខ្ញុំគ្រប់គ្នាផងដែរ»៕
អត្ថបទ ៖ ចាន់រ៉ា




-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


