ជីវិតកម្សាន្ដ
រួមរស់នឹងគ្នាជាង ២ឆ្នាំ Min Peachaya ទើបសារភាពផ្លូវការថា នាងមានមិត្តប្រុស
កន្លងមកព័ត៌មានចចាមអារ៉ាមដែលថា តារាសម្ដែង Min Peachaya មានមិត្តប្រុសរួចទៅហើយ គ្រាន់តែនាងតែងតែព្យាយាមលាក់បាំងមហាជនប៉ុណ្ណោះ ត្រូវសាមីខ្លួនចេញមុខបដិសេដជាញឹកញាប់ ប៉ុន្តែព័ត៌មាននេះបានទម្លាយជាសាធារណៈ កាលពីប៉ុន្មានខែមុន បន្ទាប់តារាស្រីរូបនេះបង្ហោះរូបគូស្នេហ៍ តែមិនបង្ហាញមុខមាត់ពិតរបស់ដៃគូ។

ដោយមានឱកាសផ្ដល់បទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍មួយ នាពីពេលថ្មីៗនេះ គេបានសួរនាំអំពីទំនាក់ទំនងរបស់ Min និងមិត្តប្រុស ថាតើរឿងពិតយ៉ាងណាទៅ? ហេតុអ្វីបានជានាងមិនព្រមបង្ហាញមុខមិត្តប្រុសយ៉ាងដូច្នេះ?

ឆ្លើយទៅនឹងសំណួរនេះ Min បានសារភាពលែងលាក់បាំងទៀតថា តាមពិតទំនាក់ទំនងរវាងនាង និងមិត្តប្រុស បានចាប់ផ្ដើមអស់រយៈពេលជាង ២ឆ្នាំមកហើយ និងកំពុងរួមរស់ជាមួយគ្នាផងដែរ។ នាង និងគាត់មិនមែនត្រឹមតែស្គាល់គ្នាក្នុងរយៈពេលពីរបីឆ្នាំនោះទេ ពោលគឺអ្នកទាំងពីររាប់អានគ្នាជាមិត្តជាង ១០ឆ្នាំមកហើយ ទើបតែពីរឆ្នាំមុន អ្នកទាំងពីរឆ្លងបន្ទាត់មិត្តភក្តិ ក្លាយជាគូស្នេហ៍នឹងគ្នា។
ទោះបីជារៀបរាប់អំពីទំនាក់ទំនងរបស់ខ្លួនមួយចំនួនក្ដី ប៉ុន្តែ Min នៅតែមិនព្រមទម្លាយមុខមាត់ពិតរបស់គូស្នេហ៍ ដោយនាងបានត្រឹមប្រាប់ថា គាត់ជាអ្នកនៅក្រៅរវង្វង់សិល្បៈ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចុះសំបុត្រអាពាហ៍ពិពាហ៍ ២០ឆ្នាំ កុំកុំ ទើបដឹកដៃភរិយារៀបការយ៉ាងអភិជន
ចុចអាន៖ Baifern ចេញមុខផ្ដល់សម្ភាសន៍ ទម្លុះពាក្យចចាមអារ៉ាមបែកគ្នាព្រោះម្ដាយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


