ជីវិតកម្សាន្ដ
Aum លេចមុខធ្វើខួបឲ្យតួឯកស្រីរឿង “ល្បិចបញ្ឆោតស្នេហ៍ “ យ៉ាងគគ្រឹកគគ្រេង
ក្រៅពីក្លាយជាតារាសិចស៊ី មានអ្នកគាំទ្រជាច្រើន ជីវិតក្រៅឆាករបស់ Aum Patcharapa ក៏មានក្រុមមិត្តជិតស្និទ្ធដែលស្គាល់គ្នាមកជាយូរ។ ជាពិសេសនោះគឺ Pooklook Fonthip ដែលនាងបានចាត់ទុកជាប្អូនស្រី ហើយថែមទាំងផ្ដល់ក្ដីស្រលាញ់និងភាពស្និទ្ធស្នាលជាច្រើនឆ្នាំ។

កាលពីពេលថ្មីៗនេះ Aum Patcharapa បានជួបជុំគ្នាជាថ្មីជាមួយក្រុមមិត្តភ័ក្តិរបស់នាងដែលរៀបគម្រោងដើម្បីអបអរខួបកំណើតកូនពៅជាទីស្រលាញ់ក្នុងក្រុម Pooklook Fonthip ខណៈតារាសម្ដែងរូបនេះបានបង្ហោះរូបភាពស្អាតៗជាច្រើនព្រមទាំងដាក់ចំណងជើងថា “ញ៉ាំអាហារជុំគ្នា ក្នុងថ្ងៃខួបកំណើតរបស់ប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកខ្លាំងបំផុត”។
ត្បិតថាក្នុងពិធីមួយនេះធ្វើជាលក្ខណៈតូចតាចបែបឯកជនក្ដី ប៉ុន្តែវាបានបង្កប់នៅភាពកក់ក្តៅខ្លាំង ហើយសម្រស់របស់ Aum Patchrapa ក្នុងឈុតពណ៌ខ្មៅ គ្មានខ្សែដ៏សាមញ្ញ នៅតែស៊ិចស៊ីមិនចាញ់ម្ចាស់ខួប Pooklook ដោយនាងជ្រើសស្លៀករ៉ូបពណ៌ផ្កាឈូកភ្លឺរលោង ដូចបងស្រីរបស់នាងផងដែរ។
ទោះយ៉ាងណាក៏ដោយ តារាសម្ដែងស្ថិតក្នុងទ្រនំរួមគ្នាមួយគូនេះត្រូវបានទស្សនិកជនដឹងជាយូរមកហើយថា ពួកគេគឺជាបងប្អូនក្នុងវិស័យសិល្បៈដែលតែងបង្ហាញភាពស្និតស្នាល និងរូបភាពក្នុងដំណើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេសផងដែរ។ លើសពីនេះ Aum តែងដើរតួនាទីជារៀមច្បងដ៏ល្អ អប់រំណែនាំនិងធ្វើជាគំរូដល់ Pooklook ដោយចិត្តស្មោះសរថែមទៀតផង៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pooklook ទម្លាយចរិតពិត Aum Patcharapa ពេលនៅក្រៅឆាកសម្ដែង
ចុចអាន៖មួយឈុតសាមញ្ញៗរបស់ Aum ចេញក្រៅជាមួយមិត្ត តម្លៃសុទ្ធតែខ្ទង់ពាន់ដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


