ជីវិតកម្សាន្ដ
Pooklook ទម្លាយចរិតពិត Aum Patcharapa ពេលនៅក្រៅឆាកសម្ដែង
តួឯកស្រីក្នុងរឿង “វិមានផ្កាឈូក” Pooklook បានបើកកកាយពីអត្តចរិតពិតរបស់តារាសម្ដែងជួរមុខ Aum Patcharapa នៅក្រៅឆាកថា តាមពិតនាងចូលចិត្តជួយអ្នកដទៃណាស់ តែមិនបង្ហោះជាសាធារណៈ។

តារាសម្ដែង Pooklook បាននិយាយយ៉ាងដូច្នោះថា “ថ្ងៃនេះខ្ញុំចង់ចេញមកប្រាប់ការពិតថាបង Aum គឺជាមនុស្សល្អ គាត់តែងជួយអ្នកដទៃ មិនគិតគុណស្រ័យ។ ជាក់ស្ដែងកាលពីថ្ងៃដែលខ្ញុំទៅក្រៅប្រទេសជាមួយគាត់ និងបានញ៉ាំអាហារប្រណីតថ្លៃៗ។ ខ្ញុំសួរគាត់ថា តើខ្ញុំអាចចំណាយលុយក្នុងពេលធ្វើដំណើរប៉ុន្មាន? គាត់ថាមិនអីទេ! តោះទៅដើរលេងសិនមុននឹងគិតពីវា។ ពេលត្រឡប់មកវិញ ខ្ញុំសួរថាអស់ប៉ុន្មាន ហើយខ្ញុំនឹងផ្ទេរលុយទាំងអស់មកឲ្យគាត់ តែ គាត់ថា អូ អត់ទេ!
លើសពីនេះមួយទៀតបង Aum បានប្រាប់បងស្រី Yui ឲ្យផ្ទេរប្រាក់មិនដាក់ឈ្មោះ ដូច្នេះ Aum ផ្ទេរលុយទៅជួយដោយមិនប្រើគណនីរបស់ Aum ប៉ុន្តែជាគណនីមួយ។ ខ្ញុំក៏សួរបង Yui ថា បង Yui ហេតុអ្វីបង Aum គួរឲ្យស្រលាញ់ម្លេះ? ជួយមនុស្សដោយអនាមិក បង Yui ក៏ថា Aum គឺបែបនេះ គាត់មានចិត្តអាណិតអាសូរ ហើយតែងតែចូលចិត្តជួយអ្នកដទៃយូរណាស់មកហើយ។

តារាសម្ដែងរូបនេះ បានបន្ថែមទៀតថា “បង Aum តែងតែនៅទីនោះដើម្បីជួយអ្នកដទៃ។ ការជួយអ្នកដទៃមានទម្រង់ជាច្រើន។ គាត់មិនដែលរាប់ចំនួនដែលជួយគេ ប៉ុន្តែវាគឺជាបេះដូងដែលគាត់អាណិត និងស្រឡាញ់អ្នកដទៃដោយមិនបើកចំហ។ ប៉ុន្តែយើងមិនបានឃើញថា គាត់ធ្វើនោះទេ។ មិនមែនមានន័យថា គាត់មិនបានធ្វើអំពើល្អនោះទេ។ កុំវាយតម្លៃមនុស្សតាមគំនិតរបស់យើង ខ្ញុំស្រឡាញ់បង Aum ហើយជឿថាប្រជាជនថៃទាំងមូល ក៏ស្រឡាញ់អ្នកដូចខ្ញុំដែរ។”


សូមបញ្ចាក់ដែរថា Pooklook និង Aum Patcharapa គឺជាតារាស្រីប្រចាំប៉ុស្តិ៍លេខ ៧ ដែលប្រឡូកក្នុងវិស័យសិល្បៈជាយូរណាស់មកហើយ ខណៈអ្នកទាំងពីរត្រូវបានមហាជនដឹងថា ជាមនុស្សជិតស្និទ្ធគ្នាខ្លាំង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពវិស្សមកាលរបស់ Baifern ត្បិតថាសាមញ្ញ តែហ្វេនសម្រុកចុច Like រាប់សែននាក់
ចុចអាន៖Suwatjanee ទម្លាយរូបថតជាមួយតួប្រុស F4 ថៃ តាមពិតលោកសង្ហាតាំងពីក្មេង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


