ជីវិតកម្សាន្ដ
កូនពាក់មី សួររកម្ដាយដែលកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ
កូនប្រុសពៅតារាកំប្លែង នាយ ពាក់មី សួររកម្ដាយដែលកំពុងសង្គ្រោះបន្ទាន់ ក្រោយទទួលសេវាកម្មចាក់សេរ៉ូមខូលឡាជិន ចាក់វីតាមីន លើផ្ទៃមុខ នៅហាងកែសម្ផស្សមួយកន្លែង យីហោ« អេស88ប៊ីយូធី» ម្ដុំផ្សារថ្មី ធ្វើឲ្យមហាជន និងអ្នកគាំទ្រអាណិតជាពន់ពេក។

នាយ ពាក់មី បានបង្ហោះភ្ជាប់រូបភាព ជាមួយសំណេរយ៉ាងក្ដុកក្ដួល នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «អាណិតកូន សួររកម្ដាយ តែក្នុងបន្ទប់ iCU កំពុងសង្គ្រោះបន្ទាន់ មិនអាចចូលបានទេ អរគុណក្រុមគ្រូពេទ្យកាល់ម៉ែត ដែលយកចិត្តទុកដាក់ព្យាបាលប្រពន្ធខ្ញុំ»។ តាមរយៈខ្លឹមសារនេះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជន សម្ដែងការអាណិតអាសូរដល់កូនរបស់ នាយ ពាក់មី ជាពន់ពេក ខណៈម្ដាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកអ្នកខ្លះទៀត ក៏បានជូនពរដល់ភរិយាតារាកំប្លែងល្បីឈ្មោះរូបនេះ ឲ្យឆាប់ជាសះស្បើយផងដែរ។

សូមរំលឹកថា ភរិយាតារាកំប្លែង នាយ ពែកមី បន្ទាប់ពីមានអាការមិនស្រួល ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តាំងពីថ្ងៃទី ០២ ខែសីហា មកម្ល៉េះ ហើយមកទល់ថ្ងៃនេះ កំពុងសង្គ្រោះបន្ទាន់ក្នុងបន្ទប់ ICU នៅឡើយ។

ដោយឡែក ហាងកែសម្ផស្សខាងលើ ត្រូវបានសមត្ថកិច្ចចុះធ្វើកំណត់ហេតុ បិទ ក្រោយរកឃើញថា ទីតាំងនេះមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបានធ្វើឲ្យភរិយាតារាកំប្លែង នាយ ពែកមី មានអាការធ្ងន់ធ្ងរ ក្រោយទទួលសេវាកម្មចាក់សេរ៉ូម ខូឡាជិន ចាក់វីតាមីនផ្ទៃមុខ។

យ៉ាងណាមិញ តារាកំប្លែង នាយ ពែកមី មិនទាន់បានបញ្ជាក់លម្អិតជុំវិញរឿងនេះទេ ដោយនិយាយដោយខ្លីថា ទុកឲ្យសមត្ថកិច្ចធ្វើការងារនេះទៅតាមជំនាញសិន ហើយបើមានអ្វីទៀត លោកនឹងបញ្ជាក់ប្រាប់បន្ថែមនៅពេលក្រោយ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


