ជីវិតកម្សាន្ដ
Prang ថា រីករាយណាស់ ពេលឃើញអតីតមិត្តប្រុសមានក្ដីសុខជាមួយអ្នកថ្មី
ទំនាក់ទំនងប្រេះឆារវាងតារាសម្ដែង Prang Kannarun និងតារារ៉េប Tong Twopee បានកន្លងទៅជាង ១ឆ្នាំហើយ ខណៈ Twopee បានផ្ដើមស្នេហ៍ថ្មីជាមួយតារាសម្ដែងរៀមច្បង Ploy Chermarn រីឯ Prang វិញនៅមិនទាន់ចាប់ផ្ដើមជាមួយបុរសណានោះទេ ប៉ុន្តែនាងបានសម្ដែងការអបអរទៅកាន់អតីតមិត្តប្រុសយ៉ាងស្មោះត្រង់ គួរឱ្យសរសើរ។

នៅក្នុងបទសម្ភាសន៍ក្នុងព្រឹត្តិការណ៍កម្សាន្តមួយនាពេលថ្មីៗនេះ Prang បានឆ្លើយតបទៅកាន់អ្នកកាសែតដែលចោទសួរថា តើនាងមានអារម្មណ៍បែបណា ពេលឃើញ Twopee មានមិត្តស្រីថ្មី? ឆ្លើយដោយមិនលាក់លៀម តារាស្រីវ័យ ៣២ឆ្នាំរូបនេះ និយាយថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងនឹងទំនាក់ទំនងថ្មីរបស់អតីតមិត្តប្រុស ព្រោះ Twopee ធ្លាប់ជាមនុស្សជិតដិត ដូច្នេះការដែលអាចឃើញបុរសម្នាក់នេះមានក្ដីសុខ នាងក៏រីករាយដូចគ្នា ហើយនាងជឿថា ចំពោះ Twopee វិញ ក៏ចង់ឃើញនាងមានក្ដីសុខដែរ។

អតីតតួស្រីរឿង “បុព្វេសន្និវាស” រូបនេះបន្ថែមទៀតថា រឿងរ៉ាវអតីតកាលរបស់នាងនិង Twopee ទាំងប៉ុន្មាន នាងមិនបានឱបក្រសោបនោះទេ ដូចនេះវាគ្មានហេតុផលអ្វីដែលនាងត្រូវខូចចិត្តឡើយ។ ចំណែកព័ត៌មានចចាមអារ៉ាមដែលថា Prang ខូចចិត្តរឿងអតីតមិត្តប្រុសមានទំនាក់ទំនងថ្មីនោះ នាងសុំបដិសេធទាំងស្រុង៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទស្សនិកជនចោទថា Prang ជាជនទី៣ ធ្វើឱ្យគូស្នេហ៍ Jes និង Vill ប្រេះឆា
ចុចអាន៖ តារាជើងចាស់ Sinjai វះកាត់កែសម្ផស្ស សម្រស់ក្មេងជាងមុន ២០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


