ជីវិតកម្សាន្ដ
ទស្សនិកជនចោទថា Prang ជាជនទី៣ ធ្វើឱ្យគូស្នេហ៍ Jes និង Vill ប្រេះឆា
បន្ទាប់ពីសម្ដែងរួមគ្នាក្នុងខ្សែភាពយន្តរឿង “Bunga Saree” តារាសម្ដែង Prang Kannarun ត្រូវបានគេចោទប្រកាន់ថា នាងជាដើមហេតុនាំឱ្យទំនាក់ទំនងស្នេហារវាងតារាប្រុស Jespipat Tilapornputt និងតារាស្រី Vill ប្រេះឆានឹងគ្នា។

គូស្នេហ៍ Jes និង Vill ធ្លាប់ផ្ទុះព័ត៌មានបែកគ្នាពីរបីដងមកហើយ ខណៈលើកចុងក្រោយនេះ ត្រូវគេសង្ស័យថា មកពី Prang ក្លាយជាជនទី៣ ព្រោះតាំងពីចាប់ដៃសម្ដែងជាមួយគ្នាមក Jes ហាក់ប្រែប្រួលប្លែក បូករួមទាំងសារបង្ហោះក្រៀមក្រំនៅលើបណ្ដាញសង្គមរវាងគូស្នេហ៍ទាំងពីរផងនោះ គេរឹតតែយល់ថា Prang ជាដើមចមនៃរឿងទាំងអស់។

ចំពោះការចោទប្រកាន់ និងក្ដីសង្ស័យរបស់ទស្សនិក Prang មិនបានឆ្លើយតបអ្វីនោះទេ ប៉ុន្តែថ្មីៗនេះនាងបានអាប់ដេតព័ត៌មានផ្ទាល់ខ្លួននៅលើបណ្ដាញ IG ដោយបង្ហោះរូបភាពក្នុងពេលវិស្សមកាលជាមួយគ្រួសារ និងសរសេរ hashtags ថា “ណាត់ជាមួយខ្លួនឯង” ។ ទោះបីជាឃ្លានេះហាក់ខ្លីកំប៉ិត ប៉ុន្តែទស្សនិកជនដែលធ្លាប់សង្ស័យលើនាងហាក់បានយល់អត្ថន័យច្បាស់ហើយថា Prang មិនពាក់ព័ន្ធបំបែកស្នេហ៍នរណានោះទេ៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពីមុនមិនហ៊ានបង្ហាញទំនាក់ទំនងគូជាសាធារណៈ តាមពិតមកពី James Jirayu ខ្លាចចិត្តអ្នកគាំទ្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


