Connect with us

ជីវិតកម្សាន្ដ

លើកដំបូង Janie ឆ្លើយតបពាក្យចចាមអារ៉ាមលែងលះស្វាមី

បានផុស

នៅ

កាលពីប៉ុន្មានខែមុន តារាសម្ដែង និងបង្ហាញម៉ូដ Janie Tienphosuwan​ និងស្វាមីវ័យក្មេងលោក Mickey Non ធ្លាប់ផ្ទុះព័ត៌មានប្រេះឆានឹងគ្នា រហូតឈានដល់ដំណាក់កាលលែងលះស្ងាត់ៗ ស្របពេលដែលគូស្នេហ៍មួយគូនេះមិនបង្ហោះរូបភាពជុំគ្រួសារទៀតនោះ រឹតតែធ្វើឱ្យពាក្យចចាមអារ៉ាមហាក់ក្លាយជាការពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញព័ត៌មានចចាមអារ៉ាមខាងលើ សាមីខ្លួនទាំងពីរពុំបានចេញមុខបកស្រាយទាល់តែសោះ​ សូម្បីការបង្ហោះសារដើម្បីបញ្ជាក់ការពិត ក៏ពួកគេមិនបានធ្វើដែរ ទើបពាក្យចចាមអារ៉ាមប្រេះឆាបន្តដល់បច្ចុប្បន្ន។

យ៉ាងណាមិញ មន្ទិលទាំងប៉ុន្មានត្រូវបានស្រាយ ក្រោយពេល Janie ចេញមុខផ្ដល់បទសម្ភាសន៍នៅក្នុងព្រឹត្តិការណ៍មួយនាពេលថ្មីៗនេះ។ អ្នកម៉ាក់កូនមួយ​ប្រាប់ថា ​គ្រប់យ៉ាងនៅក្នុងផ្ទះពុំមានការផ្លាស់ប្ដូរនោះទេ ពោលគឺគ្មានការប្រេះឆាអ្វីទាំងអស់ ព្រោះនាងនិងស្វាមី ព្រមទាំងកូនរស់នៅជាមួយគ្នារាល់ថ្ងៃ ថែមទាំងកំពុងមានក្ដីសុខទៀតផង។

ចំពោះរឿងដែលថា មិនធ្លាប់ឃើញបង្ហោះរូបជាមួយស្វាមី ឬរូបថតកូនស្រី នាងថា ចង់រក្សាភាពឯកជនចំពោះទំនាក់ទំនងគ្រួសារ ជាពិសេសគឺកូនស្រីតែម្ដង។ រឿងបង្ហោះមិនបង្ហោះ វាជាចំណូលចិត្តបុគ្គលម្នាក់ៗ គ្មានហេតុផលអ្វីមកចោទនាងថាបែកបាក់គ្រួសារ ព្រោះនាងមិនបង្ហោះរូបឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប៉ុន្មានសន្លឹកពីអ្នកម៉ាក់ Janie ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរមិនឈប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម