ជីវិតកម្សាន្ដ
មិត្តចាស់! មាស សុខសោភា លើកទឹកចិត្ត អាណូ ឲ្យរឹងមាំ
ក្នុងនាមមិត្តភ័ក្ដិល្អរួមអាជីពសិល្បៈជាមួយយូរឆ្នាំតារាចម្រៀងសំនៀងផ្អែមមនោសញ្ចេតនា អ្នកនាង មាស សុខសោភា បានបង្ហាញនូវការលើកទឹកចិត្តដល់អតីតតារាចម្រៀង និងពិធីការិនីអ្នកនាង សួន ភក្តី ហៅ អាណូ តស៊ូររស់ចិញ្ចឹមកូនៗបន្ថែមទៀត។

អ្នកនាង អាណូ ដូចប្រិយមិត្តដឹងហើយថាកាលពីថ្មីៗកន្លងទៅនាងបានចាក់ពោះខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អ គឺត្រូវបានសង្គ្រោះទាន់ ខណៈពេលនេះនាងបានជាសះស្បើយ និងចេញពីមន្ទីរពេទ្យមកបន្តរបរលក់ដូរតាមអនឡាញដូចដើមវិញតែនាងមិនទាន់អាចធ្វើការធ្ងន់បានទេ ។
ដោយឡែកចាប់អារម្មណ៍មកមើលពីទំនាក់ទំនងរបស់ វីជេ អាណូ និងអ្នកនាង មាស សុខសោភា គឺអ្នកទាំងពីរនៅតែស្រលាញ់រាប់អានគ្នាដូចដើម។ ជាក់ស្ដែង មុននេះតារាចម្រៀង មាស សុខសោភា បានបង្ហោះរូបភាពស្និទ្ធស្នាលជា អាណូ ដោយការផ្តល់កម្លាំងចិត្តចំពោះតារាស្រីរូបនេះថា «ស្រលាញ់គាត់ណាស់ ស៊ូ ស៊ូ សូមព្រះម៉ែតាមថែរក្សាគាត់រហូត Soun Phea kdey។ ភ្លាមៗនោះដែរ អាណូ បានឆ្លើយដោយខ្លីថាអរគុណណាស់មិត្តសម្លាញ់»។


គេចាំបានថា កាលពីថ្មីៗនេះ មហាជអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើល និងព្រួយបារម្ភគ្រប់គ្នាបន្ទាប់ពីអតីតតារាចម្រៀងអ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បានធ្វើការឡាយវីដេអូរៀបរាប់ពីទុក្ខសោកដែលនាងកំពុងជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ក្នុងនោះ វីជេ អាណូ ថែម ទាំងយកកូនកាំបិតប៉ុងប៉ងចាក់សម្លាប់ខ្លួនឯងទៀតផង។


តារាចម្រៀងអ្នកនាង អាណូ បច្ចុប្បន្នក្រៅពីការងារលក់ដូរអនឡាញ (បាយស្រូបម្ហូបអាហារច្រើនមុខ និងសំលៀកបំពាក់ជាដើម) នោះ ថ្មីៗមុននេះដែរ នាងក៏បានប្រកាសចង់រកការងារបន្ថែមផ្សេងទៀតដើម្បីរកចំណូលសម្រាប់ជីវភាព និងថែទាំព្យាបាលជំងឺកូនស្រីរបស់នាងផងដែរ។ដោយឡែកមុននេះ នាងបានសុំ ការផ្តល់កម្លាំងចិត្តពីអ្នកគាំទ្រដើម្បីខំតស៊ូបន្តទៅមុខទៀត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


