ជីវិតកម្សាន្ដ
វីជេ អាណូ អួលដើម.ក អង្វរភ្ញៀវមួយចំនួនតូចយោគយល់
អតីតតារាចម្រៀង និងពិធីការិនីអ្នកនាង សួន ភក្តី ហៅ វីជេ អាណូ បច្ចុប្បន្នក្រៅពីការងារលក់ដូរអនឡាញ(បាយស្រូបម្ហូបអាហារច្រើនមុខ និងសម្លៀកបំពាក់ជាដើម) ថ្មីៗមុននេះ នាងក៏ប្រកាសចង់រកការងារបន្ថែមផ្សេងទៀត ដើម្បីរកចំណូលសម្រាប់ជីវភាព និងថែទាំព្យាបាលជំងឺកូនស្រីផងដែរ។

រឿងដែលអ្នកគាំទ្រចាប់អារម្មណ៍ និងអាណិត អាណូ ពេលនេះ ស្របពេលនាងបានចេញមកនិយាយដោយក្តីអង្វរទៅកាន់ភ្ញៀវមួយចំនួនតូច កុម្ម៉ង់ម្ហូបហើយ បែរជាលុបចោលវិញ ធ្វើឲ្យនាងខាតបង់ទាំងពេលវេលា និងលុយកាក់ជាដើម។ នាងថា ពេលនេះខ្លួនកំពុងត្រូវការលុយ ដើម្បីឲ្យថ្លៃពេទ្យ និងការសិក្សាកូន ដូច្នេះសុំឲ្យភ្ញៀវខ្លះយោគយល់ដល់នាងផង។

អាណូ បានរៀបរាប់យ៉ាងកម្សត់ថា «ជាដំបូង ខ្ញុំសូមទោសទៅដល់ភ្ញៀវល្អៗ ការពិតខ្ញុំបានធ្វើ video ដែរ តែទឹកភ្នែកពេក ក៏សម្រេចថាសរសេរវិញ ខ្ញុំជាអ្នកលក់ ខ្ញុំសង្វាតផុស សង្វាតលក់ និងធ្វើជូនភ្ញៀវ ហើយខ្ញុំតែងតែប្រាប់ថា ខ្ញុំធ្វើថ្មីៗ មិនមានការធ្វើទុកនោះទេ ម្ហូបខ្លះក៏លឿន ម្ហូបខ្លះក៏យឺត តម្រូវទៅតាមម្ហូប និងការកុម្ម៉ង់ ម្ហូបខ្លះខ្ញុំធ្វើអត់ល្អ ក៏ខ្ញុំអត់លក់ ឬដឹកជូនភ្ញៀវដែរ ខ្ញុំមានតែសូមទោសគាត់ ព្រោះខ្លាចបាត់បង់គាត់ដែលជាភ្ញៀវល្អ អញ្ចឹងខ្ញុំសុខចិត្តខាតវិញ ទោះបីខ្ញុំបានធ្វើហើយក៏ដោយ»។

អ្នកនាង អាណូ លើកឡើងថា «ម្ហូបខ្លះទៀតខ្ញុំធ្វើទាំងឆ្ងាញ់ទាំងល្អហើយ គ្រាន់តែដឹកយឺត ហេតុអ្វីក៏មក cancel ទៅវិញ ជា set ជា set អញ្ចឹងៗ គិតជាលុយច្រើនណាស់សម្រាប់ខ្ញុំ គេជាអ្នកដឹកយឺត មិនមែនខ្ញុំជាអ្នកធ្វើយឺតនោះទេ ហេតុអ្វីមក cancel ខ្ញុំទៅវិញ ទាំងដែលខ្ញុំធ្វើឆ្អិនរួចរាល់ហើយ។ ខ្ញុំយកលុយទៅទិញ បងៗ ប្អូនៗ (ចំនួនតូច) អញ្ចឹងខ្ញុំក៏ត្រូវការលុយរបស់ខ្ញុំត្រឡប់មកវិញ ក្រោយពេលបងៗ ប្អូនៗ បានទទួលរបស់ពីខ្ញុំដែរ ព្រោះរាល់ថ្ងៃនេះខ្ញុំត្រូវបង់ថ្លៃពេទ្យ ខ្ញុំត្រូវឲ្យថ្លៃពេទ្យជារៀងរាល់ថ្ងៃ»។

វីជេ អាណូ បញ្ជាក់ថា នេះជាអ្វីដែលនាងប្រឹង រំពឹងលុយចំណេញ និងថ្លៃដើម ទុកធ្វើតទៅមុខទៀត ហើយបើភ្ញៀវ(ចំនួនតូច) cancel អ៊ីចឹង តើនាងត្រូវធ្វើយ៉ាងម៉េចទៅ ត្រូវលក់ឲ្យអ្នកណាទៅ?។ នាងថា «ខ្ញុំសុំចិត្តអ្នកទាំងអស់គ្នាវិញ (ចំនួនតូច) អាណិតខ្ញុំផង ហើយអាណិតអ្នកដឹកដែលខ្ញុំអត់ដឹងថា តាមផ្លូវគាត់ជួបអ្វីខ្លះ បើខ្ញុំយឺត ខ្ញុំសូមទោសភ្ញៀវ ព្រោះខ្ញុំខ្លាចបាត់បង់ភ្ញៀវណាស់»៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


