ជីវិតកម្សាន្ដ
អាណូ សន្យាមិនដើរតាមដានចាស់ ដោយប្រឹងតស៊ូដើម្បីចិញ្ចឹមកូនទាំង ២ នាក់
អតីតតារាចម្រៀង និងពិធីការិនីអ្នកនាង សួន ភក្តី ហៅ អាណូ កាលពីថ្មីៗកន្លងទៅ នាងបានចាក់ពោះខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អត្រូវបានសង្គ្រោះទាន់ ពេលនេះបានជាសះស្បើយចេញពីមន្ទីរពេទ្យមកបន្តរបរលក់ដូរតាមអនឡាញដូចដើមវិញហើយ តែមិនទាន់អាចធ្វើការធ្ងន់បានទេ។

អ្នកនាង អាណូ ក្រៅពីការងារលក់ដូរអនឡាញ (បាយស្រូប ម្ហូបអាហារច្រើនមុខ និងសម្លៀកបំពាក់ជាដើម) នោះ ថ្មីៗមុននេះដែរ នាងក៏ប្រកាសចង់រកការងារបន្ថែមផ្សេងទៀត ដើម្បីរកចំណូលសម្រាប់ជីវភាព និងថែទាំព្យាបាលជំងឺកូនស្រីផងដែរ។ ដោយឡែកមុននេះ នាងបានសុំការផ្តល់កម្លាំងចិត្តពីអ្នកគាំទ្រ ដើម្បីខំតស៊ូបន្តទៅមុខទៀត។

អាណូ បានរៀបរាប់ឲ្យដឹងថា «ជាដំបូងនាងខ្ញុំអាណូ សំពះអរគុណដល់អ្នករាល់គ្នាដែលបានស្រឡាញ់ចូលចិត្ត ផ្ដល់ទាំងតម្លៃ ផ្ដល់ទាំងក្ដីស្រឡាញ់ និងការលើកទឹកចិត្ត អរគុណដែលឲ្យឱកាសខ្ញុំដោយការ Like comments និង Share អរគុណអ្នកទាំងអស់គ្នាដែលបានឲ្យខ្ញុំត្រឡប់មកជាខ្ញុំវិញសាជាថ្មីម្ដងទៀត»។

អ្នកនាង អាណូ បានបញ្ជាក់ថា «ខ្ញុំពិតជាអរគុណមិនអស់មែន ត្រឡប់មកវិញលើកនេះ ខ្ញុំនឹងស៊ូ ទៅមុខបន្តទៀត បានប៉ុណ្ណាយកប៉ុណ្ណឹង សង្ឃឹមថានឹងមានអ្នកទាំងអស់នៅក្បែរដូចពេលនេះបន្តទៀតដែរ»។

គេចាំបានថា កាលពីថ្មីៗនេះមហាជនអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើល និងព្រួយបារម្ភគ្រប់គ្នា បន្ទាប់ពីអតីតតារាចម្រៀងអ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បានធ្វើការឡាយវីដេអូរៀបរាប់ពីទុក្ខសោកដែលនាងកំពុងតែជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ក្នុងនោះ វីជេ អាណូ ថែមទាំងយកកូនកាំបិតប៉ុនប៉ងចាក់សម្លាប់ខ្លួនឯងទៀតផង។ បន្ទាប់មកតារាស្រីវីជេ អាណូ ក៏ត្រូវបានក្រុមគ្រួសារ និងមិត្តភ័ក្ដិក្នុងរង្វង់សិល្បៈ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ យ៉ាងណាមិញបច្ចុប្បន្ននាងត្រូវបានវិលទៅផ្ទះវិញ ក្រោយសុខភាព និងរបួស បានប្រសើរខ្លះឡើងវិញ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


