ជីវិតកម្សាន្ដ
ម៉ា ដូណា បញ្ជាក់ស្ថានភាព វីជេ អាណូ ក្រោយចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត
ជុំវិញស្ថានភាព វីជេ អាណូ តារាសម្ដែងលោក ម៉ា ដូណា បញ្ជាក់ប្រាប់ “កម្ពុជាថ្មី” តាមរយៈសារអេឡិចត្រូនិក នៅព្រឹកនេះថា បច្ចុប្បន្ននាងកំពុងស្ថិតក្នុងការសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ បន្ទាប់ពីចាក់ប៉ងសម្លាប់ខ្លួនឯង កាលពីយប់ថ្ងៃទី ១៣ សីហា ម្សិលមិញ ដោយសារបញ្ហារងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ។

លោក ម៉ា ដូណា បានបញ្ជាក់ថា សម្រាប់ស្ថានភាព វីជេ អាណូ ពេលនេះ គឺមានការឈឺចុកចាប់ខ្លាំង បន្ទាប់ពីគាត់ចាក់ខ្លួនឯងបណ្ដាលឲ្យរងរបួសជ្រៅ ដែលប៉ះពាល់ដល់ប្រព័ន្ធខាងក្នុងខ្លួន។ លោកថា រឿងដែលកើតឡើងនេះអាចបណ្ដាលមកពីបញ្ហានៅក្នុងគ្រួសារ បញ្ហាបំណុលខ្លះ និងអ្វីដែលសំខាន់នោះគឺ វីជេ អាណូ ចង់វិលចូលសិល្បៈវិញ ប៉ុន្តែមិនត្រូវបានផ្ដល់ឱកាស និងថែមទាំងរងការប្រមាថមើលងាយមិនឲ្យតម្លៃពីបុគ្គលមួយចំនួនទៀតផង។

តារាសម្ដែង ម៉ា ដូណា ដែលបានទៅដល់ផ្ទាល់នៅមន្ទីពេទ្យបាននិយាយទៀតថា អាការ វីជេ អាណូ ពេលនេះ មានលក្ខណៈធ្ងន់ធ្ងរនៅឡើយ ព្រោះរបួសដែលចាក់នោះមានសភាពមុតជ្រៅ ប៉ះពាល់ដល់ពោះវៀន ដូច្នេះត្រូវការព្យាបាលយ៉ាងយកចិត្តទុកដាក់សិន។

លោក ម៉ា ដូណា ក៏បានអំពាវនាវសិល្បករ-សិល្បការិនី និងមហាជន ផ្ដល់ការលើកទឹកចិត្ត និងចូលរួមឧបត្ថម្ភតាមលទ្ធភាព ដើម្បីជួយសម្រួលដល់ការព្យាបាលនាពេលនេះ។

សូមជម្រាបថា មហាជនអ្នកគាំទ្រ បង្ហាញការភ្ញាក់ផ្អើល និងព្រួយបារម្ភគ្រប់គ្នា បន្ទាប់ពីអតីតតារាចម្រៀងអ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បានធ្វើការឡាយវីដេអូរៀបរាប់ពីទុក្ខសោកដែលនាងកំពុងតែជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ក្នុងនោះ វីជេ អាណូ ថែមទាំងមានកាំបិតនៅក្នុងដៃប៉ុនប៉ងចាក់សម្លាប់ខ្លួនឯងទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


