ជីវិតកម្សាន្ដ
ចន ច័ន្ទលក្ខិណា ទទួលបានថវិកាបរិច្ចាគជាង ២ ពាន់ដុល្លារ ជួយសម្រាលបន្ទុកថ្លៃព្យាបាល វីជេ អាណូ
ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ នេះ អ្នកនាងទទួលបានថវិកាបរិច្ចាគពីសិល្បករ-សិល្បការិនី ព្រមទាំងសប្បុរសជន ជាង ២ ពាន់ដុល្លារ ក្នុងការជួយសម្រាលបន្ទុកថ្លៃព្យាបាល វីជេ អាណូ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ជាក់ថា «មកដល់ពេលនេះ នាងខ្ញុំ បានទទួលការបរិច្ចាគទឹកប្រាក់របស់បងប្អូនសប្បុរសជនសម្រាប់ជួយសម្រាលបន្ទុកថ្លៃព្យាបាលប្អូនស្រី Vj Ano ចំនួន ២១៦១ ដុល្លារ នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ជ្រះថ្លារបស់បងប្អូនចំពោះប្អូនស្រី»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងដែរថា «ពេលនេះស្ថានភាពផ្លូវកាយស្ថិតក្នុងការតាមដានបន្តទៀត (គាត់ចាក់ខ្លួនឯង ២ កាំបិត របួសមួយជ្រៅ របួសមួយកន្លែងទៀតរាងមិនសូវជ្រៅ) ប៉ុន្តែជំងឺផ្លូវចិត្តគឺខ្ញុំមិនហ៊ាននិយាយអ្វីទេ គ្រាន់តែខ្ញុំជជែកជាមួយគាត់តាមវិធីសាស្ត្ររបស់ខ្ញុំ គឺពេលនេះគាត់បានសន្យាជាមួយខ្ញុំហើយថា មិនធ្វើបែបនេះទៀតទេ គាត់ នឹងដើរចេញពីអតីតកាលដែលឈឺចាប់ គឺ គាត់ នឹងរស់ក្នុងបច្ចុប្បន្ន»។

អ្នកនាងបន្តថា «សូមបងប្អូនសិល្បៈ និងអ្នកដែលស្គាល់គាត់ ជួយជាថវិកាដល់រូបគាត់ផង ព្រោះថ្លៃព្យាបាលគឺត្រូវចំណាយច្រើនណាស់ កន្លងមកគាត់មានបន្ទុកច្រើនត្រូវចិញ្ចឹមម្ដាយ ជួយប្អូនៗ រៀន ជាពិសេសពេលនេះគាត់ត្រូវប្រឹងរកលុយដើម្បីព្យាបាលជំងឺកូនស្រីរបស់គាត់ដែលត្រូវបន្តការតាមដានជារៀងរាល់ខែ ដែលជាកង្វល់ដ៏ខ្លាំងបំផុតសម្រាប់គាត់ ដែលបណ្ដាលឲ្យគាត់អស់សង្ឃឹមក្នុងការរស់នៅលើពិភពលោកនេះទៀត»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


