ជីវិតកម្សាន្ដ
វីជេ អាណូ អរគុណអ្នកជួយសង្គ្រោះជីវិត និងលើកទឹកចិត្ត
អតីតតារាចម្រៀងអ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ ខណៈអាការជំងឺមានភាពធូរស្រាលបន្តិចនោះ នាងបានចេញសារអរគុណចំពោះអ្នកដែលជួយសង្គ្រោះជីវិត និងលើកទឹកចិត្តអំឡុងពេលកំពុងជួបទុក្ខ។

វីជេ អាណូ បាននិយាយថា «ជាដំបូង នាងខ្ញុំ អាណូ សូមគោរពអរគុណ និងថ្លែងអំណរគុណ សម្រាប់ទឹកចិត្តមេត្តាសន្ដោសយោគយល់ អធ្យាស្រ័យ និងការលើកទឹកចិត្ត អរគុណបងៗ ដែលបានជួយ មិនថាជាថវិកា ឬ messenger នាងខ្ញុំ បានឃើញទាំងអស់ និងអ្នកដែលបានមកជួប និងមិនបានជួប ទាំងអ្នកស្គាល់ និងមិនស្គាល់ អរគុណសម្រាប់មហាទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន ទាំងនេះ នាងខ្ញុំ អាណូ នឹងចងចាំទុក»។

អ្នកនាង អាណូ បញ្ជាក់ថា «នៅពេលដែលសុខភាពខ្ញុំប្រសើរជាងនេះ ខ្ញុំនឹង Live អរគុណដល់បងៗ ប្អូនៗ ឲ្យបានគ្រប់ៗគ្នា ហើយនឹងប្រឹងទៅមុខជាបន្តទៀត ជាចុងក្រោយចង់និយាយថា ទទួលធ្វើម្ហូបជូនបងៗ ប្អូនៗ ពិសាធម្មតា»។ គេចាំបានថា វីជេ អាណូ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យបន្ទាប់ពីចាក់ប៉ងសម្លាប់ខ្លួនឯង កាលពីយប់ថ្ងៃទី ១៣ ខែសីហា ដោយសារបញ្ហារងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ។

គួរជម្រាបថា មហាជនអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើល និងព្រួយបារម្ភគ្រប់គ្នា បន្ទាប់ពីអតីតតារាចម្រៀងអ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បានធ្វើការឡាយវីដេអូរៀបរាប់ពីទុក្ខសោកដែលនាងកំពុងតែជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ក្នុងនោះ វីជេ អាណូ ថែមទាំងមានកាំបិតនៅក្នុងដៃប៉ុនប៉ងចាក់សម្លាប់ខ្លួនឯងទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


