ជីវិតកម្សាន្ដ
ម៉ា ដូណា ស្នើបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយលើកទឹកចិត្ត វីជេ អាណូ ជៀសវាងប៉ះពាល់ផ្លូវចិត្ត
តារាសម្ដែងលោក ម៉ា ដូណា បានចេញមកស្នើសុំដោយទទូចដល់បណ្ដាញសារព័ត៌មានក្នុងស្រុក មេត្តាធ្វើការចុះផ្សាយដោយការលើកទឹកចិត្តចំពោះ វីជេ អាណូ ជៀសវាងប៉ះពាល់សតិអារម្មណ៍ និងផ្លូវចិត្តសម្រាប់នាងដែលកំពុងជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។

លោក ម៉ា ដូណា ក៏បានអំពាវនាវសិល្បករ-សិល្បការិនី និងមហាជន ផ្ដល់ការលើកទឹកចិត្ត និង ចូលរួមឧបត្ថម្ភតាមលទ្ធភាព ដើម្បីជួយសម្រួលដល់ការព្យាបាលរបស់ វីជេ អាណូ នាពេលនេះ។

តារាសម្ដែង ម៉ា ដូណា ដែលបានទៅដល់ផ្ទាល់នៅមន្ទីរពេទ្យ បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា អាការ វីជេ អាណូ ពេលនេះ មានលក្ខណៈធ្ងន់ធ្ងរនៅឡើយ ព្រោះរបួសដែលចាក់នោះមានសភាពមុតជ្រៅ ប៉ះពាល់ដល់ពោះវៀន ដូច្នេះត្រូវការព្យាបាលយ៉ាងយកចិត្តទុកដាក់សិន។

លោក ម៉ា ដូណា និយាយទៀតថា «សូមបងប្អូនអ្នកសារព័ត៌មាន សូមជួយចុះផ្សាយក្នុងការលើកទឹកចិត្តគាត់ផង ជៀសវាងកុំឲ្យមានការ comment ពាក្យមិនល្អ ធ្វើឲ្យគាត់ប៉ះពាល់សតិអារម្មណ៍ផ្លូវចិត្តគាត់»។
លោក ម៉ា ដូណា បានបញ្ជាក់ថា «សម្រាប់ស្ថានភាព វីជេ អាណូ ពេលនេះ គឺមានការឈឺចុកចាប់ខ្លាំង បន្ទាប់ពីគាត់ចាក់ខ្លួនឯងបណ្ដាលឲ្យរងរបួសជ្រៅ ដែលប៉ះពាល់ដល់ប្រព័ន្ធខាងក្នុងខ្លួន»។
លោកថា «រឿងដែលកើតឡើងនេះ អាចបណ្ដាលមកពីបញ្ហានៅក្នុងគ្រួសារ បញ្ហាបំណុលខ្លះ និងអ្វីដែលសំខាន់នោះ គឺ វីជេ អាណូ ចង់វិលចូលសិល្បៈវិញ ប៉ុន្តែមិនត្រូវបានផ្ដល់ឱកាស និងថែមទាំងរងការប្រមាថមើលងាយមិនឲ្យតម្លៃពីបុគ្គលមួយចំនួន»៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


