ជីវិតកម្សាន្ដ
វីជេ អាណូ ស្នើសុំការងារធ្វើ ក្រោយសុខភាពទើបប្រសើរឡើងវិញ
បញ្ហាសុខភាពទើបតែប្រសើរវិញខ្លះ អតីតតារាចម្រៀងអ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ ប្រកាសស្នើសុំដល់មហាជន ឬ មិត្តភ័ក្ដិដែលស្គាល់ ជួយផ្ដល់ការងារសម្រាប់នាងធ្វើផង ដើម្បីបានប្រាក់កម្រៃចិញ្ចឹមកូនៗ របស់ខ្លួន។

គេចាំបានថា កាលពីថ្មីៗនេះ មហាជនអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើល និងព្រួយបារម្ភគ្រប់គ្នា បន្ទាប់ពីអតីតតារាចម្រៀងអ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បានធ្វើការឡាយវីដេអូរៀបរាប់ពីទុក្ខសោកដែលនាងកំពុងតែជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ក្នុងនោះ វីជេ អាណូ ថែមទាំងមានកាំបិតនៅក្នុងដៃប៉ុនប៉ងចាក់សម្លាប់ខ្លួនឯងទៀតផង។

បន្ទាប់មក តារាស្រី វីជេ អាណូ ក៏ត្រូវបានក្រុមគ្រួសារ និងមិត្តភ័ក្ដិក្នុងរង្វង់សិល្បៈ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ យ៉ាងណាមិញ បច្ចុប្បន្ន នាង ត្រូវបានវិលត្រឡប់ទៅផ្ទះវិញហើយ ក្រោយសុខភាព និងរបួស បានប្រសើរខ្លះឡើងវិញ។

ទន្ទឹមនេះ តារាចម្រៀង វីជេ អាណូ បានចេញមកប្រកាសស្នើសុំការងារ ដើម្បីបានធ្វើរកប្រាក់ចិញ្ចឹមគ្រួសារ។ អ្នកនាងបញ្ជាក់ថា «ជម្រាបសួរអ្នកទាំងអស់គ្នា នាងខ្ញុំ អាណូ អនុញ្ញាតឲ្យខ្ញុំបានរួមការងារជាមួយអ្នកទាំងអស់គ្នាផង តែអំឡុងពេលនេះបានតែអង្គុយទេ(អង្គុយធ្វើការ live ឬ Reviews អីក៏បាន ឲ្យតែសមស្រប នាងខ្ញុំទទួលធ្វើទាំងអស់»។

ឆ្លើយតបការលើកឡើងរបស់ វីជេ អាណូ ខាងលើនេះ មានអ្នកគាំទ្រមួយចំនួនបានលើកទឹកចិត្ត និងជូនពរនាងឲ្យឆាប់មានសុខភាពល្អដូចដើមឡើងវិញផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


