ជីវិតកម្សាន្ដ
បុណ្យសមុទ្រឆ្នាំនេះ នឹងមានការសម្តែងទស្សនីយភាព”របាំធម្មជាតិវិសុទ្ធសមុទ្រខ្មែរ”
ពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ឆ្នាំ ២០២៣ នេះ នឹងប្រារព្ធធ្វើឡើងនៅទឹកដីខេត្តកែប មានរយៈពេល ៣ ថ្ងៃ ដោយក្នុងឆ្នាំនេះ នឹងមានព្រឹត្តិការណ៍ច្រើនដូចឆ្នាំមុនៗ រួមទាំងស្តង់ពិព័រណ៍ និងទស្សនីយភាពសម្ដែងសិល្បៈជាដើម…។ ពិធីបុណ្យសមុទ្រនេះ គឺជាកម្មវិធីប្រចាំឆ្នាំដ៏ល្អមួយ ដើម្បីបង្ហាញភាពស្រស់ស្អាត នៃតំបន់ឆ្នេរកម្ពុជា ស្មារតីកីឡា និងវប្បធម៌ខ្មែរដ៏ប្រពៃ ទៅកាន់ពិភពលោក។

អ្វីដែលចាប់អារម្មណ៍ផងនោះ នៅក្នុងឱកាស នៃបុណ្យសមុទ្រឆ្នាំនេះ ក៏មានការសម្តែងទស្សនីយភាព “របាំធម្មជាតិវិសុទ្ធសមុទ្រខ្មែរ” ផងដែរ។ នៅលើទំព័រហ្វេសប៊ុកផ្លូវការនាយកដ្ឋានសិល្បៈទស្សនីយភាព បានទម្លាយរូបភាពជាច្រើន បង្ហាញពីសកម្មភាពរបស់សិល្បករ សិល្បការិនី ដែលបានហាត់សមត្រៀមចូលរួមសម្តែងក្នុងកម្មវិធីបុណ្យសមុទ្រលើកទី ១០ ឆ្នាំ ២០២៣ នេះ។

នាយកដ្ឋានសិល្បៈទស្សនីយភាព បានបញ្ជាក់ថា «នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បានហាត់សមទស្សនីយភាព”របាំធម្មជាតិវិសុទ្ធសមុទ្រខ្មែរ” ដើម្បីត្រៀមចូលរួមសម្តែងក្នុងកម្មវិធីបុណ្យសមុទ្រលើកទី ១០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ”ទាំងអស់គ្នា ដើម្បីដើម្បីទេសចរណ៍” ដែលនឹងប្រារព្ធនៅថ្ងៃទី ០១-០៣ ខែធ្នូ ឆ្នាំ ២០២៣ នៅខេត្តកែប»។

សូមជម្រាបថា ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ ២០១១ ក្នុងខេត្តព្រះសីហនុដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង ៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស ថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


