Connect with us

ជីវិតកម្សាន្ដ

លេចមុខក្រុម BLACKPINK ក្នុងពិធីជប់លៀងដែលរៀបចំដោយស្តេច Charles

បានផុស

នៅ

សមាជិក​ទាំង​បួននៃក្រុម ​BLACKPINK បាន​បង្ហាញ​ខ្លួន​ក្នុង​សំលៀក​បំពាក់​ដ៏​ប្រណិត​បំផុត​នៅ​ពេល​ពួកគេ​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​ជប់លៀង​មួយ​នៅ​វិមាន Buckingham ក្រោមព្រះរាជវត្តមានស្តេច Charles ។

យោងតាមប្រភពពី Allkpop បានឲ្យដឹងថា BLACKPINK ត្រូវបានអញ្ជើញដោយផ្ទាល់ពីរដ្ឋាភិបាលអង់គ្លេស ឲ្យចូលរួមក្នុងពិធីជប់លៀងដែលធ្វើឡើងនៅវិមាន Buckingham។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្តេច Charles និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងឱកាសគម្រប់ខួប ១៤០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកូរ៉េ និងអង់គ្លេស។

ជាពិសេស ពិធីជប់លៀងនេះធ្វើឡើងក្នុងឱកាសដែលប្រធានាធិបតីកូរ៉េ Yoon Suk Yeol បំពេញទស្សនកិច្ចនៅប្រទេសអង់គ្លេស ពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ ពិធីនេះមានការចូលរួមពីមន្ត្រីជាច្រើននៃប្រទេសទាំងពីរ រួមទាំងនាយករដ្ឋមន្ត្រី Rishi Sunak និងសមាជិកនៃរាជវង្សអង់គ្លេសផងដែរ។

ក្នុងនោះផងដែរ តារាស្រីទាំងបួននាក់របស់ BLACKPINK បានចូលរួមក្នុងពិធីជប់លៀងក្នុងនាមជាទូតសុឆន្ទៈនៃ COP26 – កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី ២៦ ។ មិនត្រឹមតែភ្ញៀវទេ ក្រុម K-Pop នេះក៏ទទួលបានកិត្តិយសនៅក្នុងពិធីជប់លៀងផងដែរ សម្រាប់ការនាំយកសារនៃនិរន្តរភាពបរិស្ថានទៅកាន់ពិភពលោក។

លើសពីនេះ ស្តេច Charles III ក៏បានថ្លែងសុន្ទរកថា ដោយរៀបរាប់ពីឈ្មោះសមាជិកស្រីទាំង ៤ នាក់របស់ BLACKPINK ក្នុងចំណោមភ្ញៀវទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ ដោយនិយាយថា “វាគឺជាការលើកទឹកចិត្តដ៏ពិសេសមួយ។ ដោយឃើញជនជាតិកូរ៉េជំនាន់ថ្មីដឹងពីបញ្ហានេះ ខ្ញុំសូមសរសើរ Jennie, Jisoo, Lisa និង Rosé ដែលត្រូវបានគេស្គាល់ថាជា BLACKPINK សម្រាប់តួនាទីរបស់ពួកគេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ រូបភាពរបស់សមាជិកក្រុម BLACKPINK ទាំងបួននាក់ ក៏ដូចជាការជួបជុំរបស់ពួកគេជាមួយស្តេច Charles ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញទំនាក់ទំនងសង្គម។ អ្នក​គាំទ្រ​ហាក់​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​ថ្មី​ដែល BLACKPINK សម្រេច​បាន​ក្នុង​អាជីព​របស់​ពួក​គេ។ ទស្សនិកជនជាច្រើនក៏បានសរសើរឈុតដែលសមាជិកពាក់ទៅចូលរួមពិធីជប់លៀងដោយនិយាយថា នារីៗមើលទៅពិតជាប្រណិត និងស័ក្តិសមសម្រាប់ការជួបជុំជាមួយរាជវង្សអង់គ្លេស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល ៥ យ៉ាងដែល Lisa យកឈ្នះបេះដូងមនុស្សជុំវិញពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម