ជីវិតកម្សាន្ដ
នាយ ក្រឹម បញ្ជាក់ការពិតក្រោយមានការបង្ហោះថា ខ្លួនស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ដំណាក់កាលដំបូង
ភ្នំពេញ ៖ តារាកំប្លែងជើងចាស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បន្ទាប់ពីមានការបង្ហោះផ្ទុយពីការពិត ដោយបានលើកឡើងថា នាយបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ដំណាក់កាលដំបូងដែលជាជំនួយរបស់រដ្ឋាភិបាលចិននោះ ភ្លាមៗនេះបានចេញមុខបញ្ជាក់ការពិតនិងឆ្លើយបដិសេធថា ការបង្ហោះពុំមែនជាការពិតទេ។

តារាកំប្លែងនាយក្រឹម បានបង្ហោះសារភ្ជាប់ជាមួយខ្លឹមសារក្លែងក្លាយដែលត្រូវបានជនអនាមិកបង្កើតឈ្មោះហ្វេសប៊ុកក្លែងបន្លំដូច្នេះថា សូមជម្រាបជូន ដំណឹងបងប្អូនទាំងអស់គ្នា។ ខ្ញុំបាទឈប់លេងAccount នេះហើយ ព្រោះមានគេយកលេងដែរមិនមែនជាខ្ញុំ ដូច្នេះបើមានគេឆាតទៅឬបង្ហោះអី្វផ្តេសផ្តាស់តាមរយៈAccount មួយនេះខ្ញុំបាទមិនទទួលដឹងឮទេ សូមបងប្អូនជួយបន្តជូនជាដំណឹងផង។

មិនខុសគ្នាពីនាយ ក្រឹម នោះទេសម្រាប់តារាកំប្លែងដែលជាភរិយាក្មេងនាយ ក្រឹម គឺស្រី លាភ ក៏បានបញ្ជាក់ដែរថា សូមជម្រាបជូនដំណឹងបងប្អូនទាំងអស់គ្នាថា Account មួយនឹងបងក្រឹមឈប់លេងយូរហើ។ ដូច្នេះបើមានជនណាឆាតទៅ ឬក៏បង្ហោះរូបភាពអ្វីផ្សេងៗនោះគឺមិនមែនជា នាយ ក្រឹម ពិតនោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ម្សិលមិញនៅលើគណនីមួយគឺបានយកឈ្មោះនិងរូបភាពតារាកំប្លែងជើងចាស់ អ៊ូ ប៉ុណ្ណារ៉ាត់ហៅនាយក្រឹម បង្ហោះនូវសារខ្លឹមសារដោយប្រកាសដូច្នេះថាខ្ញុំអ៊ូ ប៉ុណ្ណារ៉ាត់(ក្រឹម)ស្ម័គ្រចិត្តចាក់វ៉ាក់សាំង Sinoph arm របស់ ចិន សូមបងប្អូនទាំងអស់គ្នាចូលរួមបង្ការនិងការពារ មេរោគកូវីដ១៩នេះ អរគុណសន្តិភាព។ ប៉ុន្តែជាប្រតិកម្មត្រូវបាននាយ ក្រឹម ឆ្លើយថាពុំមែនការពិតឡើយ៕
ដោយ ៖ ចាន់រ៉ា






-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


