Connect with us

ជីវិតកម្សាន្ដ

ទីបំផុតនាយ ក្រឹម ចូលបំភ្លឺករណីនិយាយបែបរើសអើងភេទទី៣

បានផុស

នៅ

ទីបំផុតតារាកំប្លែងនាយ ក្រឹម បានបង្ហាញខ្លួនចូលរួមដោះស្រាយលើករណីរើសអើងភេទទី៣ ដោយមានលោក កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងភាគីពាក់ព័ន្ធដើម្បីស្តាប់ការបំភ្លឺ និងបកស្រាយជុំវិញរឿងរ៉ាវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្ដី កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិចថា ក្រោយពីបានជួបជជែកគ្នាទាំងសងខាង គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។ ខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយ:វីដេអូខ្លី។

លោក កែវ រ៉េមី បានបញ្ជាក់ថា សូមអរគុណលោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានជួយអន្តរាគមន៍ និងអរគុណជាអនេកជូនដល់លោក អ៊ូ ប៊ុណ្ណារ៉ាត់ និងក្មួយ ណុប ដាណេ ដែលបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិយើង។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ គឺបានផ្ទុះការវែកញែក និងរិះគន់រឿងតារាកំប្លែងនាយ ក្រឹម និយាយប៉ះពាល់ដល់ភេទទី៣នាំឲ្យមានការរើសអើងនោះគេឃើញមានប្រតិកម្មច្រើនពីមហាជនពិសេសអ្នកមានទំនោរស្រឡាញ់ភេទដូចគ្នាមានការថ្នាំងថ្នាក់យ៉ាងខ្លាំង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម