ជីវិតកម្សាន្ដ
នាយ ក្រឹម សុំយោគយល់ ព្រោះគ្មានចេតនារើសអើងភេទទី ៣ ខណៈលោក កែវ រ៉េមី ថា ទទួលលទ្ធផលវិជ្ជមាន
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សា និងបំភ្លឺរបស់តារាកំប្លែង នាយ ក្រឹម ចំពោះករណីនៃការរិះគន់រើសអើងភេទទី៣ តាមការកោះហៅរបស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជាជាការបញ្ជាក់ គឺ នាយ ក្រឹម បានអះអាងថា លោកពុំមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានោះឡើយ ហើយលោកក៏បានចូលរួមក្នុងសកម្មភាពលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាតាំងពីឆ្នាំ១៩៨៥ មកម៉្លេះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងកិច្ចពិភាក្សានៅស្នាក់ការគណៈកម្មការសិទ្ធិមនុស្សដោយមានការចូលរួមពីលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរគឺ ជាគោលការណ៍បានផ្ដោតគោលជំហរ និងរកដំណោះស្រាយដើម្បីបង្កើតឲ្យមានការយោគយល់គ្នាឡើងវិញ។
ប្រភពបានបញ្ជាក់ថា ស្តាប់តាមការលើកឡើងរបស់ នាយ ក្រឹម ជាគោលជំហរ គឺលោកពុំដែលមានបំណងរើសអើង ឬបំផុសឲ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានោះឡើយ ហើយរូបលោកផ្ទាល់បានចូលរួមក្នុងសកម្មភាពលើកកម្ពស់សិទ្ធអ្នកស្រឡាញ់ភេទដូចគ្នាតាំងពីឆ្នាំ១៩៨៥ មកម៉្លេះ។
ជាមួយគ្នានេះ តារាកំប្លែង នាយ ក្រឹម បានលើកឡើងដោយសុំការយោគយល់អធ្យាស្រ័យពីសំណាក់មហាជនជាពិសេសគឺ អ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់ចំពោះពាក្យសម្ដីឆ្គាំឆ្គងកន្លងមកផងដែរ។

ចំណែកលោកទេសរដ្ឋមន្រ្ដី កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមុននេះបន្តិចថា ក្រោយពីបានជួបជជែគ្នាទាំងសងខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជមាន។ ខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយៈវីដេអូខ្លី។
លោក កែវ រ៉េមី បានបញ្ជាក់ថា «សូមអរគុណលោក ស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានជួយអន្តរាគមន៍ និងអរគុណជាអនេកជូនដល់ លោក អ៊ូ ប៊ុណ្ណារ៉ាត់ និង ក្មួយ ណុប ដាណេ ដែលបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិយើង»។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មានផ្ទុះការវែកញែក និងរិះគន់រឿងតារាកំប្លែង នាយ ក្រឹម និយាយប៉ះពាល់ដល់ភេទទី៣ នាំឲ្យមានការរើសអើងនោះ គេឃើញមានប្រតិកម្មច្រើនពីមហាជន ពិសេសអ្នកមានទំនោរស្រឡាញ់ភេទដូចគ្នាមានការថ្នាំងថ្នាក់យ៉ាងខ្លាំង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


