ជីវិតកម្សាន្ដ
សាយ សឹងមិនជឿថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ មានអ្នកចូលច្រើនលើការរំពឹង
តារាចម្រៀង Original Song លោក អ៊ួន បឋម ហៅ សាយ បានសម្តែងក្តីរំភើបខ្លាំង ខណៈដែល “ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត” ឆ្នាំនេះមានអ្នកមកពីជុំវិញពិភពលោកបានមកចូលចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ។

លោក សាយ បានថ្លែងឲ្យ«កម្ពុជាថ្មី» ដឹងពីអារម្មណ៍ផ្ទាល់ ខ្លួនថា លោកមិននឹកស្មានថាឆ្នាំនេះពិតជាមានអ្នកមកចូលរួមរត់ច្រើនមែននៅក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត។
សាយ បញ្ជាក់ដែរថា «មនុស្សម្នាប្រមាណជាង ១ម៉ឺននាក់មានទាំងភ្ញៀវជាតិ-អន្តរជាតិមកពីជាង ៧០ប្រទេស ជុំវិញពិភពលោកបានមកចូលចូលរួម។ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តនៅពេលដែរបានឃើញខេត្តសៀមរាប ជាពិសេសតំបន់អង្គរមានភ្ញៀវអ៊ូអរកុះករឡើងវិញ»។

តារាចម្រៀង សាយ បានបន្ថែមថា «សូមអរគុណដល់អ្នករៀបចំកម្មវិធី ក៏ដូចជាម្ចាស់ឧបត្ថម្ភធំដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងធ្វើឲ្យទីក្រុងសៀមរាប ក៏ដូចជាអង្គរវត្តមានសភាពរស់រវើកបែបនេះ»។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៨ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប គឺបានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមសរុប ១០,១៥៤នាក់ ដែលកើនឡើងប្រមាណ ៤០% បើធៀបនឹងកាលពីឆ្នាំ២០២២ ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


