ជីវិតកម្សាន្ដ
មាស សុខសោភា ស្នើឲ្យបញ្ឈប់ការយកបណ្ដាញសង្គមជាវេទិកាឈ្លោះជេរគ្នា
មួយរយៈចុងក្រោយនេះ ដោយសង្កេតឃើញមានបុគ្គលមួយចំនួន បានយកបណ្ដាញសង្គមជាវេទិកាដើម្បីបង្កើតរឿងរ៉ាវឈ្លោះប្រកែក ឬជេរបញ្ចោរគ្នាអត់ប្រយោជន៍ ប៉ះពាល់ដល់តម្លៃសង្គមខ្មែរនោះ ស្រាប់តែតារាចម្រៀង មាស សុខសោភា ចេញមកស្នើឲ្យបញ្ឈប់យកបណ្ដាញសង្គមជាវេទិកាប្រើពាក្យអសុរោះឈ្លោះជេរបញ្ចោរគ្នា។

ប្រាកដណាស់ជាការកត់សម្គាល់ឃើញទង្វើគ្មានសីលធម៌បង្កការប៉ះពាល់រហូតក្លាយជារឿងបំពុលសង្គមពីសំណាក់បុគ្គលមួយចំនួននោះ កន្លងមកក៏មានមហាជន និងអ្នកគាំទ្រជាច្រើន បានសម្តែងការហួសចិត្ត និងធ្វើការរិះគន់យ៉ាងចាស់ដៃលើសកម្មភាពបែបនេះ។ ក្នុងនោះ គេចាត់ទុកថាជាការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកធ្វើជាឈ្នាន់ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។

ដោយឡែកកំពូលតារាចម្រៀង មាស សុខសោភា បានលើកឡើងដែរថា «ឥឡូវសង្កេតឃើញប្អូនៗ មួយចំនួន បង្កើតរឿងរ៉ាវមិនល្អ និងទង្វើមិនគប្បី ដើម្បីយកទៅបញ្ចេញនៅតាមបណ្ដាញសង្គម….នេះជាមេរោគមួយមិនល្អសម្រាប់សង្គមជាតិយើងទេ។ អញ្ចឹងបើអ្នកទាំងអស់គ្នាបានស្តាប់ឃ្លឹបមួយនេះហើយ បើដឹងថាទង្វើនេះវាប៉ះពាល់ ឬជាគំរូអាក្រក់ទៅដល់ខ្លួនឯង ប្រជាជនខ្លួនឯង សូមឈប់ទៅ កុំធ្វើអី»។

អ្នកនាង មាស សុខសោភា បានលើកជាយោបល់ថា «ពេលខ្លះ រឿងខ្លះ យើងអាចនិយាយតាមទូរស័ព្ទ ឬ ហៅមកតទល់ឈ្លោះគ្នាតែគ្នាឯងហ្នឹងទៅ កុំចែករំលែកហែកហួរនៅក្នុងសង្គមមួយនេះ ព្រោះនៅពេលខ្លះដែលយើងមកហែកហួរគ្នានៅបណ្ដាញសង្គម អាចធ្វើឲ្យសង្គមជាតិ ប្រទេសជាតិយើងធ្លាក់ចុះសីលធម៌ដោយសារតែបុគ្គលប៉ុន្មានគ្នាឯងហ្នឹង»។

អ្នកនាង មាស សុខសោភា បាននិយាយទៀតថា «ខ្ញុំគិតថា ទង្វើឈ្លោះគ្នានៅលើបណ្ដាញសង្គមបែបនេះ មិនបានស្តែងឡើងពីគុណធម៌ សីលធម៌ទេ ដូច្នេះបើបងប្អូនអាចឈប់បានគួរតែឈប់ទៅ ព្រោះធ្វើឲ្យខូចសីលធម៌សង្គមរបស់យើង»។
តាមការកត់សម្គាល់អំឡុងមួយរយៈនេះមានបុគ្គលមួយចំនួន ពិសេសអ្នកលក់ផលិតផលតាមអនឡាញ បានប្រើប្រាស់បណ្ដាញសង្គមធ្វើជាខែលដើម្បីទាញយកប្រយោជន៍ ដោយប្រព្រឹត្តិទង្វើអសីលធម៌ ធ្វើឲ្យប៉ះពាល់កិត្តិយសខ្លាំងដល់តម្លៃសង្គម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ