Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា ទម្លាយរឿងបែកគ្នាជាមួយ ឆឹម សក្កដា ខណៈអ្នកគាំទ្រយល់ថាជាការសម្តែង

បានផុស

នៅ

តារា​ចម្រៀង​អ្នក​នាង ពេជ្រ សោភា ថ្មីៗ​នេះ​បាន​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល​ថា​ ចំណង​ស្នេហា​រវាង​នាង និង​គូរ​ដណ្ដឹង​លោក ឆឹក សក្កដា ពេលនេះ​បាន​ដើរ​ដល់​ផ្លូវបែក​បាក់គ្នា​ហើយ​ដោយ​នាងលើកហេតុ​ផល​ថា​មានជន​ទី​៣​ជ្រែក​ស្នេហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​កត់សម្គាល់​នៅ​លើបណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​​អ្នក​នាង ពេជ្រ សោភា ជា​រឿយ​ៗគេតែង​ឃើញ​នាង​បង្ហោះ​ខ្លឹម​សារ​ហាក់​កំពុង​ជួប​បញ្ហា​វិបត្តិ​​ផ្លូវ​ចិត្ត​ធ្វើ​​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​ដាក់​ការសង្ស័យ​លើ​ការ​ប្រះ​ឆា​ស្នេហ៍ជាមួយ​គូរ​ដណ្តឹង​គឺ​លោក ឆឹម សក្កដា។ ទោះ​បីយ៉ាង​ណា​ស្រាប់​តែថ្មី​ៗ​​នេះ ពេជ្រ សោភា ក៏បាន​បង្ហោះខ្លឹមសារ​ខ្លីបញ្ជាក់​ថា“ពួក​យើង​បែក​គ្នា​ហើយ”។ ជាមួយ​ការ​លើក​​ឡើង​នេះ បាន​​ធ្វើ​ឲ្យអ្នក​គាំទ្រ​ចូល​ខមមិន​ថាសម្តី​នេះ​គឺ សោភា អាច​គ្រាន់​តែនិយាយ​លេង​​សើច​​ប៉ុណ្ណោះ។

អ្នក​នាង ពេជ្រ សោភា បាន​រៀបរាប់​​ឆ្លើយ​តប​តាម​រយ: ការ Live ថា «​គ្មាន​មិត្ត ១០០ឆ្នាំទេ ព្រោះ​យើង​​បែកគ្នាហើ យ….ឥឡូវ​ខ្ញុំបែកគ្នា​ហើយ ចំណែក​អ្នក​ដែល​លួច​ស្រលាញ់​គេ​នៅ​ពេលឃើញ​គេបែកគ្នា​សប្បាយ​ហើយ​មើលទៅ»។ ពេជ្រ សោភា បាន​បន្តថា​ «​ជឿ​ខ្ញុំទៅ​ស្រលាញ់​គ្នា​សុខ​ៗគ្មាន​អ្នកណា​ចង់នៅម្នាក់​ទេ គឺគ្មាន​ទេ​ហើយ មិន​​ដែល​​កំពុង​ឱប​គ្នាសុខៗ​ចង់នៅម្នាក់​ឯង​ឡើយ​ហើយ​បើស្រលាញ់​គ្នាកុំសូវ​ជួបគ្នា​ញឹកពេក​នាំឲ្យបញ្ហា»។

និយាយ​ដល់​ចំណុច​នេះ​មានអ្នកគាំទ្រ​នាង​សួរ​ថា​ចង់ Prank លេង​មែន ? ភ្លាម​ៗ​នោះ ពេជ្រ សោភា បាន​បញ្ជាក់ថា “ខ្ញុំបែកគ្នា​មែន​តើ ខ្ញុំបែកគ្នាម្តង​ហ្នឹង​មិនទុក​ឲ្យខ្លួនខ្ញុំទំនេរ​យូរ​ទេ ខ្ញុំ​បែក​​គ្នា​ភ្លាម ខ្ញុំ​មាន​ភ្លាម​តែម្តង​ចាំមើល​ខ្ញុំផុសអ្នកថ្មី…..បែក​គ្នាមែន​តើដែល​ឃើញ​ជុំគ្នាអត់? មនុស្ស​​រាប់អាន​គ្នាទោះ​បីខ្ញុំបែកគ្នា​ក៏ខ្ញុំ​រក្សា​មិត្តភាព​ជាធម្មតា​មិនចាំ​​បាច់​ឈ្លោះ​បញ្ចោរ​គ្នា​ឬ Live ប្រាប់គេថា​​ឈ្លោះ​គ្នា គឺអត់ទេ“។

ទន្ទឹម​​គ្នា​ជាមួយ​ការ​ទម្លាយ​រឿង​រ៉ាវ​បែក​បាក់​ស្នេហ៍​ជា​មួយ​គូរ​ដណ្ដឹង​យ៉ាង​​ភ្ញាក់ផ្អើល​នេះ​ដែរ ពេជ្រ សោ ភា ក៏​ពន្លយ​ពាក្យ​ត្រៀម​បង្ហាញ​មុខ​ជន​ទី​៣ ដែល​ចូល​មក​ជ្រៀតជ្រែក​ស្នេហ៍​នាង​ផង​ដែរ។

យ៉ាង​ណា​ មហាជន​​ និង​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​គិត​ថា ​ការ​លើក​ឡើង​របស់​ ពេជ្រ សោភា ខាង​លើ​នេះ​អាច​ជា​ការ​និយាយ​លេង​សើច ខណៈ​ថ្មីៗនេះ​នាង​​ទើប​ចេញ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា “គេ​ចង់​នៅ​ម្នាក់​ឯង” ដោយ​ក្នុង​នោះ​នាង​ក៏​បាន​បង្ហោះ​ខ្លឹមសារ​ឲ្យ​ស៊ី​ជម្រៅ​ត្រូវ​នឹង​អត្ថន័យ បទ​ចម្រៀង​នោះ​​ផង​ដែរ។​

ខ្លឹមសារ​​នោះ​អ្នក​នាង ពេជ្រ សោភា បាន​រៀបរាប់​ថា គេ​ចង់​នៅ​ម្នាក់​ឯង​មួយ​រយៈ​សិន​ពាក្យ​ទាំង​នេះ​ខ្ញុំដឹង​​ថា​គ្រាន់​តែ​ជា​លេស​ជំនួស​ពាក្យ​បែក បើចង់​បែក​ប្រាប់​ខ្ញុំចំ​ៗ​មក​ជូនពរ។ ​ដោយ​ឡែក គេ​ចាំ​បាន​ថា កាល​ពី​អំឡុង​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣​ កន្លង​ទៅ​គេ​បាន​ឃើញ​អ្នក​ទាំងពីរ​បង្ហាញ​នូវភាព​ផ្អែមល្ហែម​ជាមួយ​ការ​ផ្តិត​មេ​ដៃ​នៅ​លើ​ក្រដាស​ស្នាម​មួយ​។

ប៉ុន្តែ​យ៉ាង​ណា តាមរយៈ​ការ​ផ្តិត​មេដៃ​នេះ​ពុំមែន​ជា​មេដៃលែង​លះគ្នាទេ ពោលគឺ​ជាដំណឹងល្អ​របស់ពួកគេទាំងពីរ។ នៅ​ក្នុង​វីដេអូ​នេះ​តារា​សម្តែង​លោក ឆឹម សក្ក​ដា បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​ ពេជ្រ សោភា ថា តើ​នេះ​ជា​ការ​ផ្តឹ​ម​មេដៃ​លែងលះ​គ្នា​មែន​ទេ?​។ ភ្លាមៗ​នោះ​តារាចម្រៀង ពេជ្រ សោភា បាន​ឆ្លើយ​តប​វិញ​ ថា «​ម៉េច​ត្រូវ​លែងលះ​»​។ តារាស្រី​ ពេជ្រ សោភា បាន​បញ្ជាក់​ទៀតថាស្នាមមេដៃ​នេះ​ជា​ការ​ចុះ​អេតាស៊ីវិល​ដោយ​មាន​ការ​ដឹង ឮរបស់មេធាវីត្រឹមត្រូវ។

អ្នកនាង ពេជ្រ សោភា បាន​ពន្លយពាក្យខ្លី​ទៀតថា ដាច់​ឆ្នាំ​នឹង​យើង​នឹង​ប្តូរ​ពី​ឈ្មោះ​គូរ​ដណ្ដឹង​មក​ជា​ប្តី​ប្រពន្ធ​វិញ​។ ខណៈ​លោក ឆឹម សក្កដា ក៏បាន​និយាយ​​ដែរ​ថា ​ឈប់​ញ៉ែ​ខ្ញុំ​ចាប់ពី​ថ្ងៃនេះ​តទៅ​។ តាម​រយៈ​​ការ​លើក​ឡើ ​នេះ​ដែរ គឺ​មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​អាច​នឹង​មាន​ដំណឹង​ចូល​រោងការ​នា​ដើម​ឆ្នាំ​ក្រោយ​(២០២៤)នេះ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៨ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម