ជីវិតកម្សាន្ដ
លោក ឆាយ បូរ៉ា ៖ ទាល់តែមានការជ្រោមជ្រែងពីភាគីពាក់ព័ន្ធ ទើបវិស័យភាពយន្ដខ្មែរ អាចទទួលបានផ្លែផ្កាល្អ
ផលិតករជើងចាស់ លោក ឆាយ បូរ៉ា បានលើកឡើងថា ដើម្បីឲ្យវិស័យភាពយន្ដខ្មែរ អាចទទួលបានផ្លែផ្កាល្អ និងត្រចេះត្រចង់ ទាល់តែមានការជ្រោមជ្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោក ឆាយ បូរ៉ា ផលិតករ និងជាម្ចាស់ផលិតកម្មដើមត្នោត បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា បច្ចុប្បន្ននេះ ភាពយន្តខ្មែរ ប្រភេទខ្នាតខ្លី និងខ្នាតធំ មានការរីកចម្រើនយ៉ាងខ្លាំង ពិសេសនោះ គឺនៅតាមរោងកុន នៅពេលចាក់បញ្ចាំងម្ដងៗ មានទស្សនិកជនចូលរួមគាំទ្រការទស្សនាយ៉ាងច្រើនកុះករ។ លោកបន្ថែមថា ការចូលរួមគាំទ្ររបស់ទស្សនិកជន ជាសញ្ញាល្អមួយដែលជួយជំរុញដល់វិស័យភាពយន្តខ្មែរ រីកច្រើនជឿនលឿន ដូចបណ្ដាភាពយន្តបរទេស នៅលើសកលលោក ផងដែរ។

លោក ឆាយ បូរ៉ា បញ្ជាក់ទៀតថា ប្រសិនបើចង់ឱ្យភាពយន្តខ្មែរអាចចូលរួមប្រកួតប្រជែងជាមួយភាពយន្តបរទេសបាន ជ្រុងមួយដែលមិនអាចខ្វះបាន គឺការជួយជ្រោមជ្រែងពីភាគីពាក់ព័ន្ធ ក្នុងនោះមាន ៖ នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូសហការ ជាមួយនឹង ក្រុមហ៊ុនផ្សេងៗ ទើបការផលិតភាពយន្តខ្មែរអាច មានគុណភាព និងអាចមានឱកាសចូលរួមប្រកួតប្រជែង ជាមួយភាពយន្តបរទេសបានយ៉ាងពិតប្រាកដ។
លោកបានបន្ថែមថា ឧទាហរណ៍ថា៖ «ប្រសិនបើយើងចង់ធ្វើស្រែទទួលបានទិន្នផលល្អ បើគ្មានប្រព័ន្ធធារាសាស្រ្ដ ឬប្រព័ន្ធទឹក និងផ្លូវ នោះទេ យើងក៏មិនអាចធ្វើស្រែបានល្អនោះដែរ!»។ «ចំណែក វិស័យភាពយន្តក៏អ៊ីចឹងដែរ ទាល់តែមានការជ្រោមជ្រែងពីភាគីពាក់ព័ន្ធ ទើបអាចទទួលបានផ្លែផ្កា យ៉ាងត្រចេះត្រចង់ ផងដែរ»។

សូមជម្រាបជូនថា ផលិតករល្បីឈ្មោះ លោក ឆាយ បូរ៉ា កាលពីពេលថ្មីៗនេះ បានដាក់សម្ពោធជាផ្លូវការស្នាដៃភាពយន្តថ្មីរបស់លោក ដែលមានចំណងជើងថា «អ៊ំចនម៉ែដោះ» ជារសជាតិថ្មី ដែលលោកផលិតឡើងតម្រូវតាមទីផ្សារនាពេលបច្ចុប្បន្ន ហើយវាស័ក្តិសមបំផុតសម្រាប់ការចាក់បញ្ចាំងនាដើមឆ្នាំថ្មី២០២៤ នេះ៕
អត្ថបទ ៖ សួស សិត

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


