ជីវិតកម្សាន្ដ
ផលិតករបញ្ជាក់ថា អ្នករិះគន់រឿងនាងនាថ គឺមានចេតនារួចជាស្រេចដើម្បីផលប្រយោជន៍អ្វីម្យ៉ាង
ជាថ្មីម្តងទៀតអ្នកដឹកនាំសម្តែងរឿង “ប្រវត្តិស្នេហ៍នាងនាថ” លោក លៀក លីដា បានចេញវីដេរយៈពេលប្រមាណ ៣០នាទី ឆ្លើយតបអ្នករិះគន់ ពិសេសផ្ញើទៅកាន់ម្ចាស់គណីហ្វេសប៊ុកឈ្មោះ Allan ដែលនិយាយថារឿង “នាងនាថ” សាច់រឿងមិនល្អមើល និងអះអាងថា ខ្លួនអាចផលិតកុនបានល្អជាងនេះចាយលុយត្រឹមតែ ៨ម៉ឺនដុល្លារ។

លោក លៀក លីដា បានចេញមុខបកស្រាយតាមរយៈវីដេអូនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា នេះថា ជាការកត់សម្គាល់លោកបានឃើញលោក Allan បានរិះគន់រឿង “ប្រវត្តិស្នេហ៍នាងនាថ” នេះតាំងពីវគ្គ១ មកម្លេះ ហើយរហូតមកដល់វគ្គ២ នេះគាត់នៅតែរិះគន់លើរឿងនេះដដែល។
លោក លៀក លីដា បានសង្កត់ធ្ងន់ថា «ដោយសារសង្កេតពីទង្វើរនេះទើបលោកយល់ថា គាត់មានចេនា និងតាំងចិត្តធ្វើតែម្តង»។

ផលិតករ លៀក លីដា បាននិយាយទៀតថា“មិនដឹងមានអ្នកប្រើឲ្យធ្វើ ឬគាត់មានចេតនាអ្វីផ្សេងពីនេះទៀតទេ ខ្ញុំក៏មិនដឹងដែរតែខ្ញុំអាចទាយបានថា គាត់គឺមានចេតនាព្រោះអីរឿងជាច្រើនរបស់ផលិតកម្មផ្សេងៗនៅស្រុកខ្មែរគាត់អត់និយាយទេគឺគាត់និយាយរិះគន់តែរឿងរបស់ផលិតកម្មLDប៉ុណ្ណោះ ឬអាចនឹងមានអ្នកនៅពីក្រោយ“។
លោកបន្តថា ប្រហែលជាគេមានចេតនាណាមួយក្នុងការអូសទាញចំណាប់អារម្មណ៍ពីរឿងនេះ(នាងនាថ) ដើម្បីចង់បានភាពល្បីល្បាញ និងកេញចំណេញយកផលប្រយោជន៍សម្រាប់ការប្រម៉ូតអ្វីមួយរបស់ខ្លួន។ លៀក លីដា និយាយទៀតថា ដោយសារយើងសង្កេតឃើញតាំងពីវីដេអូវគ្គ១ គឺគាត់បានរៀបចំជាខ្លឹមសារ ឬពាក្យសម្រាប់យកមកនិយាយពាក់ព័ន្ធរឿងខាង លើ…ប៉ុន្តែលោកមិនខឹង ឬប្រតិកម្មតបតវិញដែរ។

លោក លៀក លីដា បញ្ជាក់ថា លោកតែងតែទទួលយកសម្រាប់ការ Comment រិះគន់ឲ្យតែ Comment នោះជាការរិះគន់ស្ថាបនា និងចេញពីចិត្តស្មោះត្រង់របស់គាត់ចំពោះវិស័យភាពយន្តនៅក្នុងស្រុក។ ដោយឡែក ពាក់ព័ន្ធរឿងការផលិតកុនផលិតករល្បីឈ្មោះរូបនេះបានលើកឡើងដែរថា បើប្អូនចេះតែនិយាយបែបនេះវាធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យមួយហ្នឹង ព្រោះបច្ចុប្បន្នយើងកំពុងយកចិត្តទុកដាក់ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍វិយភាពយន្តជាតិ។

គួរបញ្ជាក់ដែរថា មុននេះផលិតករ និងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា ក៏បានចេញមកឆ្លើយតបដោយបង្ហាញការខកចិត្តចំពោះការរិះគន់ពីសំណាក់ម្ចាស់គណីហ្វេសប៊ុកឈ្មោះ Allan ដែលនិយាយថា រឿង “ប្រវត្តិស្នេហ៍នាងនាថ” វគ្គ២ សាច់រឿងចាញ់វគ្គ១។ ក្នុងនោះលោក លៀក លីដា បាននិយាយខ្លីថា“បើប្អូនមិននិយាយខ្ញុំប្រហែលជាមិនហ៊ានស្មានថាប្អូនល្ងង់ដល់ម្លឹងទេ“៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


