ជីវិតកម្សាន្ដ
ផលិតករបញ្ជាក់ថា រឿង”ប្រវត្តិស្នេហ៍នាងនាថ” វគ្គ ១ ខាតដើម សង្ឃឹមវគ្គ ២ មានកំណើនគាំទ្រច្រើនជាងមុន
លោក លៀក លីដា ដែលជាផលិតករ និងអ្នកដឹកនាំសម្តែងភាពយន្តល្បីឈ្មោះ បានចេញមកបញ្ជាក់ថា ការចាក់បញ្ចាំងរឿង”ប្រវត្តិស្នេហ៍នាងនាថ” នៅវគ្គ ១ គឺមានការខាតដើមបន្តិចបន្តួច ដូច្នេះលោកសង្ឃឹមថា ពេលចាក់បញ្ចាំងវគ្គ ២ នឹងមានកំណើនគាំទ្រច្រើនជាងមុន។

ជាមួយគ្នា នៃការបញ្ជាក់នេះដែរ លោក លៀក លីដា បានអំពាវនាវដោយបំផុសចលនាមហាជនឲ្យចូលរួមគាំទ្រស្នាដៃភាពយន្តរបស់ខ្មែរ ពិសេសរឿង”ប្រវត្តិស្នេហ៍នាងនាថ” ដែលជាស្នាដៃរបស់លោក ដើម្បីជាកម្លាំងចិត្តដល់ក្រុមផលិត រួមទាំង investors បានទុនផលិតរឿងមានគុណភាពបម្រើអារម្មណ៍ទស្សនិកជនបន្តទៀត។
ផលិតករ លៀក លីដា បានឲ្យដឹងថា «វគ្គមួយ យើងខាតលុយបន្តិចបន្តួច ប៉ុន្តែក្រុមផលិត និង investor របស់យើងសប្បាយចិត្តនូវលទ្ធផលដែលបងប្អូនចូលរួមគាំទ្រ និងមានការលើកសរសើរគ្រប់ៗ គ្នា។ សង្ឃឹម ថា វគ្គ ២ នេះ នឹងមានកំណើន នៃការគាំទ្រកើនឡើងច្រើនជាងវគ្គ ១ ដើម្បីឲ្យក្រុមផលិតរបស់យើងខ្ញុំ រួមទាំង investors បានទុន ដើម្បីផលិតរឿងដែលមានគុណភាពល្អៗបន្តទៀត»។

ផលិតករភាពយន្ត និងជាអ្នកដឹកនាំសម្តែងរឿង លោក លៀក លីដា កន្លងមក បានចាត់ទុកថា វិស័យសិល្បៈ និងភាពយន្ត គឺជាផ្លូវយ៉ាងសំខាន់ ដើម្បី Promote ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ក្នុងនោះ លោក លៀក លីដា ក៏បានទទូចឲ្យមានការចូលរួមគាំទ្រ និងលើកកម្ពស់វិស័យភាពយន្តជាតិកាន់តែផុសផុល។
គួររម្លឹកថា លោក លៀក លីដា ធ្លាប់បាននិយាយដែរថា រឿងប្រវត្តិស្នេហ៍នាងនាថ ត្រូវបានចងក្រង និងប្រមូលអ្វីដែលដូនតាបានបន្សល់ទុកឲ្យ ហើយនៅក្នុងសាច់រឿងនេះទាំងមូល បានបង្កប់នូវសិល្បៈ វប្បធម៌របស់ខ្មែរ ជាពិសេសខ្លឹមសារ នៃការអប់រំ និងតម្លៃ នៃសន្តិភាព៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


