ជីវិតកម្សាន្ដ
តា វ៉ិចទ័រ ដាស់តឿនយុវជនទម្លាប់ខ្លួនឱ្យល្អ ពេលមានឱកាសឪពុកម្តាយទំនុកបម្រុងរៀនសូត្រ
ជាការដាស់តឿនស្មារតីដល់យុវជន ដែលជាទំពាំងស្នងឬស្សីផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះ និងជាប្រធានក្រុមកំប្លែងលោក សុវណ្ណ រិទ្ធី ហៅលោក តា វ៉ិចទ័រ បានចេញមកបំផុសសម្រាប់ក្មេងៗជំនាន់ក្រោយឲឱ្យខិតខំរៀនសូត្រដើម្បីក្រេបយកចំណេះដឹងទៅថ្ងៃអនាគត។

ទន្ទឹមគ្នានោះដែរ លោកតា វ៉ិចទ័រ ក៏បានក្រើនរម្លឹកទៅយុវជនគ្រប់រូបដែរថា ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ នៅក្នុងសង្គម ចូរប្អូនៗត្រូវបន្តការទម្លាប់ខ្លួនឱ្យល្អ ខណ:ពេលនៅមានឱកាសដែលលោកឪពុកអ្នកម្តាយ បានផ្គត់ផ្គង់ទំនុកបម្រុងរៀនសូត្រក្នុងការចាប់យកចំណេះវិជ្ជាសម្រាប់ខ្លួនឯង និងសង្គមជាតិ។

លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានលើកឡើងខ្លឹមសារខ្លីដោយអត្ថន័យអប់រំដូច្នេះថា “មានឪពុកម្តាយនៅទំនុកបម្រុងខំប្រឹងរៀនសូត្រ និងទម្លាប់ខ្លួនឱ្យល្អណាកូនក្មួយៗ”។ ខ្លឹមសារនេះ ក្នុងន័យដាស់តឿនយុវជនដែលជាកូនខ្មែរគ្រប់រូបគួរគប្បីធ្វើឱ្យបានល្អតាមរយ:ការសិក្សាដែលចំណេះគឺជាស្ពានសម្រាប់ចំណងទៅថ្ងៃអនាគត។
គួរបញ្ជាក់ថា លោកតា វ៉ិចទ័រ ធ្លាប់អះអាងឆន្ទ:របស់ខ្លួនថា គុណធម៌ជីវិតបើទោះលោកទៅដល់ជើងមេឃក៏មិនភ្លេចគុណអ្នកជួយលោកដែរ។ គិតមកដល់ពេលនេះ លោកតាវ៉ិចទ័រ បានសាងកេរ្តិ៍ឈ្មោះលើវិថីកំប្លែងមានរយ:ពេលយូរឆ្នាំមកហើយ ខណ:ដែលការងារលោកបច្ចុប្បន្នកាន់តែមានសន្ទុះនិងទីផ្សារគាំទ្រតាមរយ:ការផលិតរឿងកំប្លែងខ្លីៗផងនោះ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


