Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ថៃ ថា Lisa នឹងជួយទាញចំណូលបន្ថែមទៀត ក្រោយចូលខ្លួនសម្ដែងកុនហូលីវូដ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបញ្ជាក់ថា Lisa សមាជិកក្រុម Blackpink នឹងសម្តែងក្នុងរឿង The White Lotus រដូវកាលទី ៣​ ដោយមានការគាំទ្រពីអាជ្ញាធរទេសចរណ៍ថៃ (TAT) ក្នុងការជ្រើសទីតាំងសម្រាប់ថត ខណៈដែលភាពយន្ត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ​Soft power ​របស់​ប្រទេស​ថៃ។

យោងតាមសារព័ត៌មាន today.line ដោយដកស្រង់នូវសម្ដីរបស់លោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានបញ្ជាក់ថា Lisa នឹងសម្តែងក្នុងរឿង The White Lotus រដូវកាលទី៣​ ដោយមានអាជ្ញាធរទេសចរណ៍គាំទ្រការប្រើប្រាស់ទីតាំងថតនៅកោះសាមុយ ភូកេត និងបាងកក។​ ភាពយន្តនេះអាចបង្កើតតម្រូវការកាន់តែច្រើនសម្រាប់អ្នកទស្សនានូវរឿងបែបហូលីវូដ ឲ្យដើរតាមគន្លងរបស់អាយដលពួកគេ ហើយគ្រោងនឹងធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសថៃកាន់តែច្រើនឡើងៗ។

លោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋមន្ត្រីទេសចរណ៍ថៃរូបនេះបាននិយាយបន្ថែមទៀតថា ជាពិសេសក្នុងពេលដែល​ភាពយន្ត​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​ថៃ និងជាទីតាំងថត វាអាចនឹងអាច​បង្កើត​រូបភាព​បាន​យ៉ាង​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ រួមទាំងតារាសម្តែង ហើយក្រុមដែលចូលមកស្នាក់នៅក្នុងប្រទេសថៃជាច្រើនថ្ងៃ មានការកើនឡើងនៃវិស័យទេសចរណ៍ និងការចំណាយ។ ដូច្នេះវាអាចបង្កើតការងារបានយ៉ាងច្រើនដល់បុគ្គលិកដែលមានជំនាញឯកទេសស្រាប់។ ដោយសារតែម្នាក់ៗអាចរៀនពីអ្នកជំនាញបរទេសពិតប្រាកដនៅក្នុងឧស្សាហកម្មភាពយន្តមួយនេះ។

ដោយឡែក ពាក់ព័ន្ធនឹងករណីដែលលោកនាយករដ្ឋមន្រី្ត សេដ្ឋា ថាវីស៊ីន ប្រកាស​ទាក់ទាញ​សិល្បករ​លំដាប់​ពិភពលោក​មក​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ថៃ ដើម្បីបង្កើតការចំណាយកាន់តែច្រើននៅក្នុងសេដ្ឋកិច្ច ផ្នែកនេះរបស់ក្រសួងក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងពេញលេញ ក្នុងការគាំទ្រលើបញ្ហាដែលពាក់ព័ន្ធ ដូចជាការសម្របសម្រួលទិដ្ឋាការសម្រាប់ក្រុមដែលចូលមក តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេស។ ដោយសារតែការប្រគំតន្ត្រីថ្មីៗរបស់សិល្បករល្បីៗដូចជាតារាតៃវ៉ាន់ Jay Chou និងតារាចម្រៀងបរទេស Ed Sheeran ត្រូវបានគេរកឃើញថាមានអ្នកទេសចរបរទេសកាន់តែច្រើន ដែលជាអ្នកគាំទ្រមកលេងក្នុងអំឡុងពេលនោះ ដើម្បីមើលការប្រគំតន្ត្រីរបស់សិល្បករដែលពួកគេចូលចិត្ត ក្រុមទាំងនេះគឺជាអ្នកទេសចរដែលមានអំណាចទិញខ្ពស់ ចំណាយច្រើន ស្នាក់នៅសណ្ឋាគារល្អ និងញ៉ាំអាហារថ្លៃៗ ដែលប្រសិនបើធ្វើជាបន្តបន្ទាប់ វា​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ទាំងមូល។

យ៉ាងណាមិញ ជាចុងក្រោយនេះលោកស្រី Sudawan​ បានបង្ហាញនូវ​ប្រាក់ចំណូលចូលជាតិដោយបញ្ចាក់ថា តាម​ទិន្នន័យដែលបាន​រក​ឃើញ​ នៅ​ឆ្នាំ ២០១៩ មុន​នឹង​ជំងឺ​កូវីដ-១៩ កើត​ឡើង ប្រទេស​ថៃ​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​ថត​ភាពយន្ត​បរទេស​ចំនួន ៤.៤៦៣.៧៤ លាន​បាត ក្នុង​ឆ្នាំ​២០២១ បើ​ទោះ​បី​ជា​នៅ​តែ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​ក៏​ដោយ។ ប៉ុន្តែ​ក៏មាន​ផលិតករ​ភាពយន្ត​មក​ថត​ភាពយន្ត​នៅ​ប្រទេស​ថៃ​ ដែលបានបង្កើត​ចំណូល​ជាង៥.០០៧​លាន​បាត ហើយ​ឆ្នាំ​២០២២-២០២៣ មាន​ចំណូល​ប្រមាណ​៦.០០០​លាន​បាតឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកសេដ្ឋា ប្រាប់ថា សិង្ហបុរីឆ្លាត ដែលមិនឲ្យ Taylor Swift មកប្រគំតន្ត្រីក្នុងប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម២ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម