ជីវិតកម្សាន្ដ
អ្នកគាំទ្រអស់សំណើច ពេលឃើញស្រោមទូរស័ព្ទ Hello Kitty របស់តួសម្ដែងរឿង “Train To Busan”
បើទោះបីជាមានវ័យ ៥២ ឆ្នាំក៏ពិតមែន តែតារាសម្ដែងកូរ៉េខាងត្បូង Ma Dong Seok ត្រូវបានគេស្គាល់ថាលោកមានកាយសម្បទាមាំមួន និងតែងតែដើរតួជាបុរសខ្លាំង រឹងមាំក្នុងខ្សែភាពយន្តដូចជា Train To Busan (២០១៦) Unstoppable (២០១៨) និង The Roundup (២០២២) ជាដើម។

ទោះយ៉ាងណាដោយ មិនមែនឲ្យតែអាយុជ្រេសុទ្ធតែមិនអាចប្រើប្រាស់វត្ថុឬរបស់សំណព្វចិត្តបាននោះទេ។ ជាក់ស្ដែង តារាសម្ដែងមាឌធំ Ma Dong Seok គឺជាមនុស្សដែលងុបងល់នឹងរូបភាពឬតុកត្តា Hello Kitty សូម្បីតែស្រោមទូរសព្ធក៏លោកបានប្រើរូបមួយនេះក្នុងនាមជាអ្នកគាំទ្រមួយរូបផងដែរ។
កាលពីប៉ុន្មានថ្ងៃមុន តារាសម្ដែងកូរ៉េខាងត្បូងរូបនេះបានធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់គាត់ក្រោមចំណងជើងថា The Roundup: Punishment នៅពេលដែលគាត់បានបង្ហោះ IG ដោយដាក់ស្រោមទូរស័ព្ទ Hello Kitty ពណ៌ផ្កាឈូកដ៏ធំ ហើយធ្វើរូបបេះដូង។
ថ្វីបើយ៉ាងណា បន្ទាប់ពីរូបភាពរបស់តួប្រុសពេញដោយទេពកោសល្យ Ma Dong Seok បង្ហោះលើបណ្ដាញអ៉ិនធើណេតពីការពេញនិយមស្រោមទូរសព្ទសំណព្វចិត្តរបស់គាត់ ក្នុងនោះអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិបែបចំអន់លេងថា លោកមិនត្រឹមតែរាងសង្ហា មាឌមាំធំទេ សូម្បីតែបេះដូងក៏គួរឲ្យស្រលាញ់ដែរ។
ក្រោយមក Ma Dong Seok បានចែករំលែករូបថតមួយផ្សេងទៀតជាមួយនឹងស្រោមទូរស័ព្ទ Hello Kitty លើកនេះគាត់បាននិយាយលេងអំពីរបៀបដែលគាត់ចុចតួអក្សរពីរក្នុងពេលតែមួយ ដោយអ្នកគាំទ្រជាច្រើនបានសន្មតថានេះក៏ដោយសារតែម្រាមដៃរបស់គាត់ធំទើបប្រើតែដៃមួយប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dispatch ផ្សាយថា Lee Jae Wook និង Karina ក្រុម aespa មានទំនាក់ទំនងស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


