ជីវិតកម្សាន្ដ
Dispatch ផ្សាយថា Lee Jae Wook និង Karina ក្រុម aespa មានទំនាក់ទំនងស្នេហា
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយ Dispatch បានលាតត្រដាងទាំងស្រុងថា Lee Jae Wook និង Karina សមាជិករបស់ aespa កំពុងតែមានទំនាក់ទំនងស្នេហា ខណៈដែលទីភ្នាក់ងាររបស់ពួកគេនៅតែប្រុងប្រយ័ត្នដោយនិយាយថា កំពុងស្ថិតក្នុងដំណើរការ តើនេះជាការពិតឬអត់ ។
ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់តារាសម្តែងទាំងពីររូបនេះ កំពុងណាត់ជួបគ្នាដោយសំងាត់ អ្នកតំណាងមកពីទីភ្នាក់ងាររបស់ Lee Jae Wook គឺ C-JeS Studio បាននិយាយនៅថ្ងៃទី ២៧ ខែកុម្ភៈ នេះថា “យើងទើបតែបានអានអត្ថបទ។ យើងនឹងត្រូវការផ្ទៀងផ្ទាត់ព័ត៌មាននេះឲ្យច្បាស់សិន!”
យោងតាមសេចក្តីរាយការណ៍ដដែលបានបញ្ចាក់ដែរថា តារាទាំងពីរត្រូវបានគេរាយការណ៍ថាកាន់តែមានភាពស្និទ្ធស្នាលក្នុងលក្ខណៈស្នេហា បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដម៉ាកយីហោជាមួយគ្នានៅទីក្រុង Milan កាលពីខែមុន ហើយទំនាក់ទំនងរបស់ពួកគេបានបន្តនៅក្នុងទីក្រុងសេអ៊ូល។

លើសពីនេះទៀតដែរ របាយការណ៍បានបន្តទៀតថា គូស្នេហ៍មួយគូនេះបានចំណាយពេលជាមួយគ្នានៅទីក្រុង Milan និង Seoul ហើយទោះបីជា Karina កំពុងរស់នៅរួមក្រុម aespa នាពេលនេះក៏ដោយ ក៏អ្នកទាំងពីរអាចរីករាយនឹងការណាត់ជួបជាមួយគ្នាគ្រប់ពេលដែលពួកគេមានពេល។ ជាធម្មតា Karina នឹងជួបជាមួយ Lee Jae Wook នៅក្នុងសង្កាត់មួយ នាងត្រូវបានគេប្រទះឃើញដើរកៀកផ្ទះរបស់គាត់នៅពេលយប់ជានិច្ច។

សូមបញ្ចាក់ដែរថា Lee Jae Wook បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ជាមួយនឹងរឿង ‘Memories of the Alhambra’ របស់ tvN ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួននៅក្នុងរឿងជាច្រើនដូចជា Search: WWW’, ‘Extraordinary You’, ‘Do Do Sol Sol La La Sol’, ‘Alchemy of Souls’, និងរឿង ‘Death’s Game’។
ចំណែក Karina បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុមចម្រៀងនារី aespa ក្នុងឆ្នាំ ២០២០ ក្រុមនេះទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ជាមួយនឹងបទចម្រៀងល្បីៗដូចជា “Black Mamba”, “Next Level”, “Savage”, “Girls”, “Spicy” និង “Drama” ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួ សាន់ឆាយ បើកទូលាយឲ្យកូនៗ ហៅដៃគូថ្មីរបស់អតីតស្វាមីថា ម្ដាយពេញៗមាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


