ជីវិតកម្សាន្ដ
តារាចម្រៀង ឃុំ ប៉ុណ្ណាដែត បំផុសមហាជនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បន្ទាប់ពីត្រូវបានមន្ត្រីសមត្ថកិច្ចប៉ូលិសចរាចរណ៍ធ្វើការផាកពិន័យដោយការបើកបរលើសល្បឿនកំណត់នោះ ដើម្បីជាស្មារតីដាស់តឿន តារាប្រុសរូបនេះ ក៏បានបំផុសឲ្យមហាជន អ្នកគាំទ្រ និងប្រជាពលរដ្ឋទូទៅ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ប្រាកដណាស់ បច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងជាបន្តបន្ទាប់ បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត (ស្លាប់) និងរបួសជាដើម។ ហេតុនេះហើយ ទើបក្នុងមួយរយៈពេលចុងក្រោយនេះ ឃើញមានសមត្ថកិច្ចនៅតាមបណ្ដាខេត្ត-ក្រុង មួយចំនួន បានបើកយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់នៅលើដងផ្លូវ។

ដោយឡែកសម្រាប់តារាចម្រៀងល្បីឈ្មោះលោក ឃុំ ប៉ុណ្ណាដែត បានចេញមកអំពាវនាវយ៉ាងទទូចដោយស្នើសុំចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ។ លោកបានបញ្ជាក់ថា «មកច្រៀងនៅបាត់ដំបង ប្រញាប់មកសមភ្លេង ប៉ូលិសចរាចរណ៍ពិន័យអស់ ១២០,០០០ រៀល ដកអស់មួយពិន្ទុ ឲ្យរៀង កុំចេះតែប្រញាប់»។

តារាចម្រៀង ឃុំ ប៉ុណ្ណាដែត បាននិយាយដោយបន្ថែមទៀតថា «ទ្រាំទៅ..សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»។ ជាមួយគ្នានេះ ក៏មានការលើកឡើងរបស់អ្នកគាំទ្រថា នេះជាគំរូល្អដែលធ្វើខុសចេះទទួលខុសត្រូវ រីឯខ្លះទៀតថា ដើម្បីសុវត្ថិភាពតាមផ្លូវ កុំបើកបរប្រញាប់ពេក…។

បើងាកមកចាប់អារម្មណ៍លើជីវិតគូរបស់លោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមី និងភរិយា គឺអ្នកនាង យក់ ឋិតរដ្ឋា ឯណោះវិញ ឃើញថា អ្នកទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ រហូតសាងសុភមង្គលដ៏ផ្អែមល្ហែម និងមានកូន ៣ នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ទៀតផង។ ទន្ទឹមគ្នានេះ គេសង្កេតឃើញអ្នកនាង យក់ ឋិតរដ្ឋា និង ស្វាមី លោក ឃុំ ប៊ុណ្ណាដែត តែងបានបង្ហាញស្នាមញញឹមដោយក្តីរីករាយ តាមរយៈដំណើរកម្សាន្តយ៉ាងមានក្តីសុខផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


