ជីវិតកម្សាន្ដ
តួប្រុសរឿង “អន្លង់កម្ម” ប្រកាសលក់ឡានទំនើប យកលុយព្យាបាលជំងឺឪពុក
តារាសម្ដែងថៃលោក Chanatip phothongka ដែលទស្សនិកជនជាច្រើនស្គាល់ថាជាតួប្រុសក្នុងរឿងអន្លង់កម្មបានប្រកាសក្ដែងៗដោយសម្រេចចិត្តលក់រថយន្តទំនើបផ្ទាល់ខ្លួនជាបន្ទាន់ ដើម្បីយកប្រាក់ជួយជីវិតឪពុកដែលឈឺធ្ងន់ ខណៈដែលលោកបានត្អូញត្អែររឿងកូនបំណុលមិនសងលុយថែមទៀតផង។

តាមរយៈគេហទំព័រកម្សាន្តថៃ Sanook បានចុះផ្សាយពីទុក្ខលំបាករបស់តារាសម្ដែងប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ Chanatip phothongka ត្រូវទទួលបន្ទុកថ្លៃព្យាបាលដ៏ធំរបស់ឪពុក ដែលពីមុនជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានបាត់បង់ជើងស្តាំរបស់គាត់ ហើយក្លាយជាពិការ។
នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់តួប្រុសក្នុងរឿង អន្លង់កម្ម បានបកស្រាយយ៉ាងលម្អិតថា ”លក់បន្ទាន់! រថយន្ត Porsche Cayenne Diesel ឆ្នាំ២០១១ ម៉ូដែល 958.1 ម៉ាស៊ីនម៉ាស៊ូត មួកខ្មៅ លេខ 116,xxx ម៉ាយ មានការដូរលាងរាល់ពេល ព្រោះឡាននៅប្រើរាល់ថ្ងៃ។ ម្ចាស់ឡានតែមួយ តួស្អាត គ្មានគ្រោះថ្នាក់ ជារថយន្តដែលខ្ញុំស្រលាញ់ ហើយក៏មានមនុស្សជាច្រើនចូលចិត្តដូចគ្នា។ ប៉ុន្តែខ្ញុំត្រូវតែលក់វាចេញដើម្បីយកលុយមកព្យាបាលជំងឺឪពុក។ពេលនេះកូនបំណុលបានជាប់បំណុលជាយូរមកហើយ តែមិនព្រមសងសោះ”។
ក្នុងនោះផងដែរ តារាសម្ដែង Chanatip បានបញ្ចាក់បន្ថែមទៀតថា ឡានទំនើបរបស់លោកលក់ក្នុងតម្លៃប្រមាណ២.៣៣លានបាត ដោយប្រញាប់លុយបំផុតនាពេលនេះ ដើម្បីឆាប់បានយកអ្នកមានគុណទៅព្យាបាលជំងឺឲ្យឆាប់ជាះស្បើយតែប៉ុណ្ណោះ។

សូមបញ្ចាក់ជាថ្មីម្ដងទៀតថា តារាសម្តែងកតញ្ញូរូបនេះដាច់ចិត្តលក់ឡានទំនើបផ្ទាល់ខ្លួន ដោយសារតែឪពុករបស់លោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០២១ បណ្តាលឲ្យត្រគាកខាងឆ្វេង ខួរក្បាលត្រូវបានខូចខាត ហើយជើងស្តាំរបស់គាត់បានបាក់ រហូតដល់គាត់មិនអាចដើរបានដូចមុនទៀតទេ។ តុលាការបានសម្រេចថា ភាគីបង្កហេតុត្រូវសងជំងឺចិត្តដល់ឪពុកលោកចំពោះថ្លៃព្យាបាលដោយសារការបើកបរធ្វេសប្រហែស។ ប៉ុន្តែកន្លងមក រូបលោកពុំទទួលបានប្រាក់សំណងសូម្បីតែ១បាត ទើបត្រូវលក់របស់ដែលខ្លួនស្រលាញ់ ដើម្បីបន្តជីវិតឪពុក៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតតារារ៉េបក្រុមចម្រៀងប្រុស៥រូបសារភាពថា លួចថតមិត្តស្រីពេលរួមភេទចំនួន១៨ដង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


