ជីវិតកម្សាន្ដ
អតីតតារារ៉េបក្រុមចម្រៀងប្រុស៥រូបសារភាពថា លួចថតមិត្តស្រីពេលរួមភេទចំនួន១៨ដង
កាលពីខែធ្នូឆ្នាំមុន Choi ដែលជាអតីតតារាចម្រៀងរ៉េបនៃក្រុម idol មានសមាជិក ៥ នាក់ ត្រូវបានចោទប្រកាន់ពីបទថតមិត្តស្រីហៅកាត់ថា A របស់គាត់ដោយខុសច្បាប់ ក្នុងអំឡុងពេលរួមភេទសរុបចំនួន ១៨ដង។ នេះបើយោងតាមសារព័ត៌មានកម្សាន្តកូរ៉េ allkpop បានចុះផ្សាយនៅថ្ងៃ ០៨ ខែមីនា ឆ្នាំ២០២៤។
Choi ត្រូវបានគេនិយាយថា បានឲ្យមិត្តស្រីនាង A ពាក់របាំងមួយបិទភ្នែកមុនពេលគាត់ប្រើកម្មវិធីកាមេរ៉ាគ្មានសំឡេងដើម្បីថតនាង ហើយគាត់ប្រឈមមុខនឹងការចោទប្រកាន់បន្ថែម ក្នុងពេលដែលលួចថតខោក្នុងរបស់នារីម្នាក់ទៀតហៅកាត់ថា B ខណៈដែលនាងដេកនៅលើគ្រែ។
នៅថ្ងៃទី ០៨ ខែមីនា Choi ដែលមានអាយុ ២៨ ឆ្នាំបានចូលរួមការកាត់ក្តីលើកដំបូងរបស់គាត់នៅតុលាការ Seoul Western District ពីបទរំលោភលើច្បាប់ដាក់ទណ្ឌកម្មផ្លូវភេទ ហើយបានសារភាពថា លោកពិតជាបានថតអតីតមិត្តស្រីដោយខុសច្បាប់ច្រើនជាង ២០ ដងដោយនាងមិនដឹងខ្លួនសូម្បីតែម្ដងសោះ។
Choi ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជាមួយមិត្តស្រី A ប្រហែល ១០ ខែចាប់ពីឆ្នាំ ២០២២ ដល់ខែឧសភាឆ្នាំមុន រួមទាំងអតីតមិត្តស្រីរបស់គាត់ផ្សេងទៀត B និង C មានជនរងគ្រោះសរុប ៣ នាក់។ ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលមិនបញ្ចេញឈ្មោះបានអះអាងថា Choi បានមកលេងនាងកាលពីខែមករាកន្លងទៅនេះ ហើយនាងបានដាក់ពាក្យបណ្ដឹងបន្ថែមអំពីការតាមចាប់ខ្លួនគាត់ជាមួយប៉ុស្តិ៍ប៉ូលីស Yongsan ក្នុងទីក្រុងសេអ៊ូល។ នាងត្រូវបានគេដកស្រង់នូវសម្ដី ដោយបានជំរុញឲ្យដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើ Choi កុំលើកលែងឲ្យសោះ។
យ៉ាងណាក៏ដោយ Choi បានផ្អាកសកម្មភាពរបស់គាត់ក្នុងនាមជាតារារ៉េបដ៏សំខាន់នៃក្រុមចម្រៀងដែលមានសមាជិក ៥នាក់ក្នុងឆ្នាំ ២០១៩ ដោយសារហេតុផលសុខភាព។ ក្រុមនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៧ ហើយនៅឆ្នាំ ២០១៩ សមាជិក Lee ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារលើការចោទប្រកាន់ពីបទបៀតបៀនអនីតិជន។ ចំណែកការកាត់ក្តីបន្ទាប់សម្រាប់ករណីរបស់ Choi ត្រូវបានកំណត់ពេលនៅថ្ងៃទី១៧ ខែឧសភាខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Hwang Jung Eum បង្ហាញមុខលើកដំបូង ចាប់តាំងពីប្រកាសលែងលះស្វាមីជាសាធារណៈ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?