ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍
អ្នកច្នៃម៉ូដល្បីឈ្មោះលោក ឯម រៀម មុននេះ បានបញ្ចេញទស្សនៈ ដោយលើកឡើងជុំវិញរឿង ៣ ចំណុច ដែលត្រូវហាមមិនគួរឲ្យកើតមាននៅក្នុងពិធីអាពាហ៍ពិពាហ៍នាពេលបច្ចុប្បន្ន។ ការលើកឡើងរបស់លោក ឯម រៀម ពេលនេះ បានធ្វើឲ្យមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមបញ្ចេញមតិវែកញែកផ្សេងៗ គ្នា។

បើតាមការបង្ហោះរូបភាព និងខ្លឹមសារពីសំណាក់អ្នកច្នៃម៉ូដលោក ឯម រៀម បានលើកឡើងថា ហាមធ្វើទង្វើ ៣ យ៉ាង ក្នុងពេលរៀបអាពាហ៍ពិពាហ៍ដោយអ្នកជំនាញមកពីក្រសួងធម្មការ និងសាសនា ឬសមាគមលោកអាចារ្យបុណ្យ និងអាចារ្យមង្គលការ គឺ ៖ ទី ១.ហាមកូនក្រមុំចេញទទួលកូនកំលោះ និងហាមបំពាក់កម្រងផ្កាពេលដង្ហែបណ្ណាការមកដល់ កូនក្រមុំ ត្រូវចាំនៅក្នុងរោងមង្គល។ ទី ២.ហាមកូនក្រមុំលាងជើងឲ្យកូនកំលោះ ត្រូវរកសាច់ញាតិខាងកូនក្រមុំដែលមិនទាន់ពេញវ័យឲ្យលាងជំនួស និង ទី ៣.ហាមដាក់រូបថត Pre-wedding ខាងមុខរោង។
បន្ទាប់ពីមានការលើកឡើងខាងលើនេះពីលោក ឯម រៀម គេសង្កេតឃើញមានការបញ្ចេញមតិពីអ្នកគាំទ្រថា «ទំនៀមទម្លាប់បុរាណធ្វើឲ្យប៉ះពាល់ខ្លាំងឬ ទើបត្រូវលុបបំបាត់បែបនេះ? ចំពោះរូប pre-wedding គឺគេធ្វើឲ្យទាន់សម័យកាល ហើយវាក៏ដូចជាមិនប៉ះពាល់អ្វីធ្ងន់ដែរ។ សូមមូលហេតុមុននឹងហាមប្រាម ឬចេញបម្រាម? ទំនៀមទម្លាប់ខ្មែរគេកាត់សឹងតែអស់ បងកុំគួរហាមតែអ្វីដែលគួរសរសេរគឺគួរតែចេកមាសចេកប្រាក់មុខរោងមង្គល ព្រោះឥឡូវលែងមានអស់ហើយ ទៅជាឡប់រាំពេលហែរជំនូន តែលែងមានការរែកដូង រែកអំពៅ ដូចពីដើមវិញ»។

ទន្ទឹមនោះ ក៏មានការលើកឡើងទៀតថា «បើហាមផឹកស្រា និងផឹកប៊ីយែរទៀតកាន់តែល្អ ព្រោះជួយកាត់បន្ថយគ្រោះថ្នាក់ច្រើន ហើយទំនៀមទម្លាប់ពីដើមដូចអត់មានប៉ះពាល់ និងគ្រោះថ្នាក់ផង។ ខ្ញុំគិតថា កូនក្រមុំលាងជើងឲ្យកូនកំលោះ មិនមែនធ្លាក់តម្លៃស្ត្រីទេ តាមប្រពៃណីខ្មែរជំនឿបុរាណកាល គឺលាងជើងសំអាតឧបទ្រពចង្រៃចេញមុនចូលផ្ទះកូនក្រមុំ»។ ខ្លះទៀតថា «ក្រុមអាចារ្យទំនេរខុសរដូវ ក្រុមអាចារ្យរវល់សៅរ៍ អាទិត្យ»៕
អត្ថបទ ៖ ចាន់រ៉ា





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


