ជីវិតកម្សាន្ដ
ឯម រៀម រងការរិះគន់ជាន់ពន្លិចវប្បធម៌ខ្មែរ ក្រោយស្លៀកឈុតរាជិនី AI គ្រឿងអេឡិចត្រូនិក
អ្នកច្នៃម៉ូដល្បីឈ្មោះលោក ឯម រៀម មុននេះ បានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកបានតុបតែងខ្លួនប្លែកដោយការច្នៃគ្រឿងអេឡិចត្រូនិក (រាជិនី AI) ទៅចូលរួមកម្មវិធីសម្ពោធ MV បទ”ទេវរាជ”។

សកម្មភាពរបស់អ្នកច្នៃម៉ូដលោក ឯម រៀម ដែលបានពាក់គ្រឿងអេឡិចត្រូនិកទៅចូលរួមកម្មវិធីធំដែលមានការចូលរួមពីសំណាក់តារាប្រុស-ស្រីល្បីៗ ជាច្រើននាក់ ខណៈពួកគេសុទ្ធសឹងតែតុបតែងខ្លួនស្លៀកសម្លៀកបំពាក់សម័យបុរាណយ៉ាងលេចធ្លោគ្រប់ទម្រង់។ តាមរយៈនេះគេសង្កេតឃើញមានមហាជនអ្នកគាំទ្រជាច្រើន បានសម្តែងការហួសចិត្ត និងរិះគន់លោក ឯម រៀម ដោយមិនសំចៃមាត់។
នៅលើទំព័រហ្វេសប៊ុករបស់អ្នកច្នៃម៉ូដ លោក ឯម រៀម បានបង្ហោះរូបភាពភ្ជាប់ខ្លឹមសារខ្លីថា ”រាជិនី AI ឯម រៀម ឈរនៅលើកម្រាលព្រំក្រហម នៃពិធីសម្ពោធ MV បទ “ទេវរាជ” របស់ Tep Boprek”។ យ៉ាងណាមិញ ផ្ទុយពីការគិត ភ្លាមៗ នោះ គេឃើញមានការបញ្ចេញមតិរិះគន់ជាច្រើនប្រៀបដូចទឹកបាក់ទំនប់ទៅលើ ឯម រៀម។

មតិរបស់អ្នកលេងហ្វេសប៊ុក បាននិយាយថា ”សារព័ត៌មាន និងអ្នកល្បីៗ គួរកុំថតជាប់គាត់ ឬ ផ្សាយពីគាត់អី សុំនិយាយមែន ខ្មាសសៀមណាស់ ពួកនោះចាំតែជាន់ទេ ជាពិសេសបងចាស់ហើយគួរយល់កាលៈទេសៈផង បងចូលរួមឃើញគេពាក់បែបបុរាណ ឬសម័យ បងអត់មានខ្មាសគេទេ ឬក៏ខួរបងខ្សោយ ហើយមិនចេះខ្មាសគេ សុំទោសដែលនិយាយពាក្យមិនល្អ តែបងធ្វើជ្រុលហើយ កម្មវិធីគេធ្វើឡើងផ្សព្វផ្សាយពីវប្បធម៌ បងឯងចេញមកជាន់វប្បធម៌ខ្មែរ”។
អ្នកលេងហ្វេសប៊ុក បានលើកឡើងទៀតថា ”មានតែសត្វតិរច្ឆានទេ មិនស្លៀកខោអាវដូចមនុស្សទេ ខុសគេតែឯង អានេះ បើស្រីវិញសំផឹងចំ គេខំលើកមុខមាត់ខ្មែរ ខុសតែវាចាំពន្លិច។ សុំសរសើរ ឯម រៀម ដែលធ្វើបាន គាត់ជាមនុស្សមិនធម្មតាទេ ដឹងថាស្លៀកពាក់ទៅដូចមនុស្សឆ្កួត តែគាត់នៅតែពាក់ នេះបញ្ជាក់ថា គាត់គឺជាកំពូលមនុស្ស។ តែងខ្លួនដូចមនុស្សឆ្កួត បងច្នៃខុស បែបបត់បងឯងអត់មានអារម្មណ៍ថាខ្លួនឯងខុសគេខុសឯងទេអី ខ្មាសគេជំនួស”។ ចំណែកខ្លះទៀតថា ”ប្លែកបែបមនុស្សឆ្កួត ប្លែកបែបពួកបែកថ្នាំ ឧទាហរណ៍ ,បើប្រជាជនខ្មែរយកម៉ូដដែលអាបណ្ឌិតវាច្នៃមកស្លៀកគ្រប់គ្នាទូទាំងប្រទេស គេមិនសើចងាប់ហើយទេហី? ថៃគេព្យាយាមចម្លងសម្លៀកបំពាក់បុរាណខ្មែរ តែខ្មែរម្នាក់នេះ បែរជាឆ្កួតនឹងម៉ូដឡប់ៗ ទៅវិញ មុនធ្វើស្អី គ្មានចេះប្រើខួរក្បាលគិតសោះ”។

ទោះបីយ៉ាងណា គេមិនឃើញមានប្រតិកម្មឆ្លើយតបពីលោក ឯម រៀម ដែលជាអ្នកច្នៃម៉ូដចំពោះការរិះគន់នៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


